CamNews

ទូរស័ព្ទ 

រូបភាព Galaxy Note 5 ក្នុងដៃ ច្បាស់បំផុតនាបច្ចុប្បន្ន

ចាប់តាំងពីដំណឹងអំពី Galaxy Note 5 ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ គេមិនធ្លាប់បានឃើញ
រូបភាពណាដែលមានលក្ខណៈច្បាស់ ដូចរូបភាពបែកធ្លាយនាពេលនេះ។

បន្ទាប់ពីដំណឹងចចាមអារ៉ាម និងបែកធ្លាយជាច្រើនត្រូវបានគេចុះផ្សាយលើអ៊ីនធឺរណិត ផលិត
ផលចុងក្រោយរបស់ Samsung ដែលមានឈ្មោះថា Galaxy Note 5 ពេលនេះ បានបង្ហាញខ្លួន
ទាំងស្រុងជាសាធារណៈ។ ខុសពីរូបភាពមុនៗ លើកនេះ Galaxy Note 5 មានសភាពច្បាស់
ជាងពេលណាៗទាំងអស់។

ពេលគេមើលទៅលើរូបភាព គេដឹងថា Galaxy Note 5 ហាក់យកលំនាំតាមរូបរាងនៃ Galaxy
S6។ ប៉ុន្តែ ម៉ាស៊ីននេះ មានទំហំធំ និងចំនុចលំអិតរបស់វាក៏ត្រូវបានគេធ្វើឡើងដោយផ្ចិតផ្ចង់
ជាង បើប្រៀបធៀបនឹង Galaxy Note 5។

បើតាម រូបភាពដែលបានចុះផ្សាយនៅលើវែបសាយ Droid Life គេជឿថា Galaxy Note 5 នឹង
មិនមានរន្ធភ្ជាប់ USB Type C ប៉ុន្តែ វានៅតែប្រើ រន្ធ micro USB ដូចមុន។ ក្រៅពីនេះ​ Galaxy
Note 5 ក៏នឹងមាន RAM 4GB និងអង្គចងចាំក្នុងម៉ាស៊ីន មាន ៣កំណែ គឺ 32GB, 64GB និង
128GB។

ក្រៅពីនេះ ​ Galaxy Note 5 នឹងត្រូវបានបំពាក់ថ្ម 3.000 mAh ចំណែកគម្របខាងខ្នងរបស់វា
អាចដោះចេញបានដើម្បីផ្លាស់ប្ដូរថ្ម ដូចទៅនឹងស្មាតហ្វូនមុនៗ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Droid Life


Tags: Samsung Galaxy Note 5 in Hand ក្នុងដៃ