CamNews

ម៉ូដែល 

អ្នកលេង​ម៉ូ​ដែល​នាំគ្នា ប្រែក្លាយ​ម៉ូ​ដែល​សាមញ្ញ ទៅជា​ស្ទីល​ដ៏​ប្លែក​ភ្នែក

អ្នក​អាច​នឹង​ប្រែក្លាយ​វិធី mix សម្លៀកបំពាក់​បែប casual បំផុត ឱ្យក្លាយ​ទៅជា​ទី​ចាប់អារម្មណ៍​ជាង​នេះ ដោយសារ​ការរួម​ផ្សំរ​វាង​រូបភាព ប្រភេទ​ក្រណាត់ របស់​សម្លៀកបំពាក់ ដូច​ទៅនឹង​យុវវ័យ អ្នកលេង​ខោអាវ មកពី​ជុំវិញ​ពិភពលោក។


 
ជ្រើសរើស​នូវ​ស្ទីល casual ដែលមាន​លក្ខណៈ​ងាយស្រួល​ស្លៀកពាក់ ប៉ុន្ដែ ឈុត​នេះ​របស់​នាង នៅតែមាន​ភាព​ប្លែក​ភ្នែក ព្រោះតែ​រូបភាពល្អិតៗ ប្រកបដោយ​ភាពទាន់សម័យ។ អាវ crop-top របស់​នាង ដែល​ធ្លាប់មាន​ការពេញនិយម​ច្រើន​ក្នុង​រដូវក្ដៅ ពេលនេះ មានការ​កែច្នៃ ដោយ​កាត់​រូង​ផ្នែក​កណ្ដាល បង្ហាញ​ភាព​សិច​ស៊ី ចំណែក​ខោ baggy ពណ៌​ងងឹត វ៉ែនតា​លេង​ស្ទីល ជាង​ដើម ក៏​រួមចំណែក​បង្កើន​ការទាក់ទាញ។

 
នារី​ម្នាក់នេះ ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​យ៉ាង​ស្រស់ស្អាត សមស្រប​សម្រាប់​ទៅ​សាលារៀន។ ការរួម​ផ្សំរ​វៀង​អាវ peter pan ឌិន​គ្រាប់អង្កាំ សំពត់​ខ្លី និង​កាបូបស្ពាយ ជួយ​ឱ្យ​នារី​ម្នាក់នេះ បញ្ចេញ​បាន​ស្ទីល school girl ដ៏​គួរឱ្យ​ស្រឡាញ់។

 

មកដល់ពេលនេះ ខោខ្លី skort នៅតែ​ទទួលបាន​ការពេញនិយម​ពី​យុវវ័យ។ ស្រី​ស្អាត​រូបនេះ បានជ្រើសរើស​ខោខ្លី skort ជាមួយ​អាវ​សិ​មិ​ស​ឆ្នូត​ស្រទន់ ត្រជាក់​ភ្នែក។

 
រ៉ូ​ប​ខ្លី​រឹប​រាង​ដ៏​សិច​ស៊ី ត្រូវបាន​នារី​ម្នាក់នេះ កែប្រែ​ទៅជា​ស្ទីល​ថ្មី នៅពេល​នាង​ជ្រើសរើស​រ៉ូ​ប និង​អាវ crop-top ដែលមាន​រូបភាព​គួរ​ជាទី​ស្រឡាញ់ និង mix  ជាមួយ​ស្បែកជើង sneaker ដែលមាន​ពណ៌​ប្រហាក់ប្រហែល។

 
ចំណែក​យុវនារី​ម្នាក់នេះ​វិញ ក៏​ប្រើប្រាស់​វិធី  mix សម្លៀកបំពាក់​ពណ៌​ប្រហាក់ប្រហែលគ្នា គឺ leather jacket រួម​នឹង​សំពត់​វែង maxi មាន​រូបភាព​លេចធ្លោ។ ការជ្រើសរើស​ពណ៌​ខ្មៅ ធ្វើជា​គោល បាន​ជួយ​ឱ្យ​ឈុត​សម្លៀកបំពាក់​នេះ មាន​លក្ខណៈ​ស្អាត​ដោយឡែក។

 
អាវប៉ាក់​ដ៏​សិច​ស៊ី ពេលនេះ មាន​លក្ខណៈ​ខ្លាំងក្លា និង​មាន​ភាព​ដោយឡែក​ជាង​មុន នៅពេល​ពាក់​ជាមួយ​អាវ blazer និង​ស្បែកជើង​កីឡា Jordan ។ រីឯ​មួកកន្ដឹប ក៏​រួមចំណែក​មិនតិច​នោះដែរ ក្នុង​ការជួយ​ឱ្យ​ស្ទីល​ខាងលើនេះ មាន​ភាពស្រស់ស្អាត និង​ពេញលេញ។


 
នារី​ម្នាក់នេះ ប្រើប្រាស់​អាវ crop-top ដៃ​វែង ជាមួយ​សំពត់​ខ្លី​បែប​សិស្សសាលា ប៉ុន្ដែ ឈុត​នេះ នៅតែ​ទាក់ទាញ ដោយសារតែ​ការរួម​ផ្សំ​រវាង​ពណ៌​ក្រហម និង​ខៀវ រំលេច​ដោយ​ស្បែកជើង​ពណ៌​ឈាមជ្រូក។


ដោយ ៖ តារា
ប្រភព ៖ k14


Tags: casual street style clothes