CamNews

ទូរស័ព្ទ 

Galaxy S8 នឹងប្រើ RAM 6 GB និងអង្គចងចាំ 256 GB បង្ហាញខ្លួននៅដើមឆ្នាំក្រោយ

Galaxy S ជំនាន់ថ្មី អាចត្រូវបាន Samsung បំពាក់ RAM ធំជាងពាក់កណ្ដាល បើធៀបទៅនឹង
Galaxy S7 (4 GB) ទន្ទឹមនឹងនេះ វាក៏បំពាក់អង្គចងចាំឡើងដល់ 256 GB ប្រហាក់ប្រហែលនឹង
iPhone 7 ។

យោងតាមទំព័រ TechTastic ស្មាតហ្វូន Galaxy S8 នឹងប្រើ RAM 6 GB ដើម្បីជួយឱ្យទូរស័ព្ទនេះ
ដំណើរការបានលឿនជាង ធៀបនឹង Galaxy S7 ហើយតាមរយៈនេះ វាអាចដំណើរបានរលូននូវ
កម្មវិធីធ្ងន់ៗដែលនឹងត្រូវបានបង្កើតឡើងនៅពេលអនាគត។ ទន្ទឹមនឹងនេះ Galaxy S8 ក៏នឹងមាន
អង្គចងចាំក្នុង ឡើងដល់ 256 GB ជួយឱ្យអ្នកប្រើប្រាស់អាចរក្សាទុកទិន្នន័យបានច្រើនតាមចិត្ត
ដោយមិនចាំបាច់ប្រើអង្គចងចាំខាងក្រៅ។

ទំព័រ GSMArena បានសង្កត់ធ្ងន់ថា ការបំពាក់ RAM ខ្លាំង និងអង្គចងចាំធំ (បើសិនជាមាន) គឺជា
ផ្លូវដើរដ៏ត្រឹមត្រូវរបស់ Samsung ព្រោះប្រការនេះ អាចទាក់ទាញអ្នកប្រើប្រាស់បានកាន់តែច្រើន។
ក្រុមហ៊ុន Samsung បានទទួលបរាជ័យជាមួយនឹង Galaxy Note 7 ហើយ Galaxy S8 គឺជាស្មាត
ហ្វូនដំបូងដែលមានភារកិច្ចក្នុងការធ្វើឱ្យមានទំនុកចិត្តឡើងវិញពីសំណាក់អ្នកប្រើប្រាស់។

មុននេះ មានព័ត៌មានមួយនិយាយថា Galaxy S8 នឹងប្រើ RAM 8 GB បន្ទាប់ពី Samsung បាន
ឧទ្ទេសនាម module RAM 8 GB សម្រាប់ឧបករណ៍ចល័ត។ ក្រៅពីនេះ ស្មាតហ្វូន Galaxy S8 អាច
នឹងមានពីរកំណែ ដែលសុទ្ធតែមានអេក្រង់កោង កាមេរ៉ាភ្លោះ និងឧបករណ៍ស្កេនប្រស្រីភ្នែក ដូច
ទៅនឹង Galaxy Note 7 ។ល។

Samsung Galaxy S7 ប្រើ RAM 4 GB ខណៈដែល Samsung Galaxy S8 ត្រូវគេជឿថា
នឹងប្រើ RAM 6GB

 

យោងតាមកាលបរិច្ឆេទក្នុងការបញ្ចេញស្មាតហ្វូនត្រកូល S ស្មាតហ្វូន Galaxy S8 នឹងមានវត្តមាន
ក្នុងទីផ្សារចាប់ពីខែកុម្ភៈ ឆ្នាំ ២០១៧៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ gsmarena


Tags: Galaxy S8 ស្មាតហ្វូន