បណ្ដាញសង្គមធំបំផុតក្នុងលោក បានប្រកាសផ្អាកធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មក្នុងអំឡុង
ពេលប្រទេសថៃកាន់ទុក្ខព្រះមហាក្សត្រ។
អ្នកប្រើប្រាស់ Facebook នៅប្រទេសថៃ នឹងមើលមិនឃើញការផ្សាយពាណិជ្ជកម្មណាមួយក្នុង
អំឡុងប្រទេសនេះកាន់ទុក្ខព្រះមហាក្សត្រ។ ការសម្រេចចិត្តនេះរបស់ Facebook ត្រូវបានចុះផ្សាយ
នៅលើ blog ផ្លូវការ និងបានអះអាងថា ការធ្វើបែបនេះគឺជាការសម្រួលឱ្យសមស្របនឹងវប្បធម៌។
ដោយសារតែពេលវេលានៃការកាន់ទុក្ខ ជាមួយនឹងសកម្មភាពនិមួយៗមិនទាន់ត្រូវបានកំណត់ជាក់
លាក់ ដូច្នេះ Facebook នឹងប្រកាសអំពីពេលវេលាផ្សាយពាណិជ្ជកម្មឡើងវិញនៅពេលក្រោយ។
សកម្មភាពផ្សាយពាណិជ្ជកម្មរបស់ Facebook នៅតែដំណើរការធម្មតានៅខាងក្រៅប្រទេសថៃ។
បណ្ដាក្រុមហ៊ុន អង្គការនៅប្រទេសថៃ នៅតែអាចដំណើរការផ្សាយពាណិជ្ជកម្មនៅខាងក្រៅប្រទេស
នេះ។
ប្រទេសថៃត្រូវបានចាត់ទុកថាជាទីផ្សារសំខាន់លំដាប់កំពូលរបស់ Facebook។ កាលពីពេលក្រុម
ហ៊ុន Facebook បើកការិយាល័យតំណាងនៅប្រទេសថៃ កាលពីខែកញ្ញាឆ្នាំទៅ អគ្គនាយកប្រតិ
បត្តិ Sheryl Sandberg ឱ្យដឹងថា ជនជាតិថៃ ចូលចិត្តបញ្ចេញមតិ និងចែករំលែកច្រើនជាងបីដង
បើធៀបនឹងមធ្យមភាគទៅទូពិភពលោក។ កាលពីឆ្នាំទៅ មានមនុស្សចំនួន៣៧លាននាក់ប្រើប្រាស់
Facebook នៅប្រទេសថៃ។
យោងតាមរបាយការណ៍របស់ eMarketer ក្រុមហ៊ុន Facebook រកបានប្រាក់ ៨១,៧លានដុល្លារ
ពីការផ្សាយពាណិជ្ជកម្មនៅប្រទេសថៃ កាលពីពាក់កណ្ដាលចុងឆ្នាំនេះ។ ប៉ុន្តែ ការដែល Facebook
សម្រេចិត្តផ្អាតផ្សាយពាណិជ្ជកម្មនៅប្រទេសថៃ មានន័យថា ទឹកប្រាក់ទាំងនេះ នឹងត្រូវថយចុះ។
កាយវិការនេះរបស់ Facebook ត្រូវបានវាយតម្លៃខ្ពស់ ប៉ុន្តែ នេះមិនមែនជាលើកដំបូងបង្អស់នោះ
ទេ។ កាលពីឆ្នាំទៅ ក្រុមហ៊ុន Yahoo ក៏ធ្លាប់បានផ្អាកសកម្មភាពផ្សាយពាណិជ្ជកម្មនៅសឹង្ហបុរី នៅ
ពេលអតីតនាយករដ្ឋមន្ដ្រី លោក លីក្ខាងយូ បានទទួលមរណភាព។
ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider