CamNews

ព័ត៌មានបច្ចេកវិទ្យា 

ធ្វើយ៉ាងណាដើម្បីដឹងថា មិត្តភ័ក្ដិ block អ្នកនៅលើ Facebook?

“មិនចូលចិត្ត គឺត្រូវតែ block” គឺជាឃ្លាមួយដែលអ្នកលេង Facebook ចូលចិត្តប្រើ នៅពេលស្អប់
អ្នកណាម្នាក់នៅលើ Facebook ។ ប៉ុន្តែ ចំណែកអ្នកដែលត្រូវគេ block វិញ តើគិតយ៉ាងណា?
ធ្វើយ៉ាងណាដើម្បីដឹងថា អ្នកណាមួយបាន block យើងនៅលើ Facebook ។ បើសិនអ្នកកំពុងជួប
បញ្ហាខាងលើនេះ នោះអ្នកគួរអានបន្ត ដូចខាងក្រោម៖


១.ស្វែងរកឈ្មោះអ្នកនោះនៅលើ  Facebook

ចូរសាកល្បងវាយឈ្មោះ “មិត្ត” របស់អ្នក នៅលើប្រអប់ស្វែងរករបស់ Facebook ហើយបើលទ្ធ
ផលបង្ហាញថា រកមិនឃើញឈ្មោះមិត្តម្នាក់ នោះ គឺមានពីរករណី ៖

ក/ អ្នកនោះបាន block អ្នក
ខ/ អ្នកនោះត្រូវបាន Facebook បិទគណនី / បិទគណនីដោយខ្លួនឯង

បើសិនមិនអាចដឹងច្បាស់ ចូរបន្តជំហានខាងក្រោម។

២.ស្វែងរកនៅលើ Google
ដំបូង អ្នកត្រូវ Sign Out ពី Facebook ។ ក្រោយមក បើក Google ហើយស្វែងរកឈ្មោះមិត្តនោះ
ជាមួយនឹងសញ្ញាធ្មេញកណ្ដុរ។ ឧទាហរណ៍ ៖

ចុច link ដើម្បីចូលទៅកាន់ទំព័រ Facebook របស់មិត្ត ហើយបើសិនវានៅតែ “បង្ហាញខ្លួន” យ៉ាង
ច្បាស់ នោះមានន័យថា អ្នកត្រូវបានគេ block ។

៣.សួរមិត្តភ័ក្ដិ

មានវិធីមួយទៀតដែលលឿនជាងនេះនោះគឺសួរមិត្តភ័ក្ដិ ឧទាហរណ៍ ៖ “ហេ ជួយឆែកមើល
ម្នាក់នោះដូចជា block ខ្ញុំហើយ” ដើម្បីឱ្យពួកគេជួយពិនិត្យ។

បើសិនមិត្តរបស់អ្នក ក៏មិនអាចចូលទៅកាន់ទំព័រ Facebook របស់ម្នាក់នោះ នោះវាមានន័យ
ថា បច្ចុប្បន្ន ម្នាក់នោះត្រូវបាន Facebook block គណនី (ឬ block ខ្លួនឯង)។

៤.បង្កើតគណនី facebook មួយទៀតដើម្បីពិនិត្យ

ចុងក្រោយ អ្នកអាចបង្កើតគណនី Facebook មួយផ្សេងទៀត ដើម្បីធ្វើការពិនិត្យមើលថា តើ
ម្នាក់នោះបាន block អ្នកដែរ ឬអត់។ ទន្ទឹមនឹងនេះ បើសិនម្នាក់នោះបាន block អ្នកមែន តែ
អ្នកនៅតែចង់តាមដានម្នាក់នោះ ចូរ add friend ឬ following ។

ប្រែសម្រួល ៖ បុត្រា


Tags: Facebook block ប្លក់ គណនី