ថ្មីៗកន្លងទៅនេះ នៅប្រទេសជប៉ុន មានការបាត់បង់ជីវិតចំនួនពីរករណី បានកើតឡើងទាក់ទឹន
នឹងហ្គេម Pokemon Go។ គ្រោះថ្នាក់លើកទីពីរនេះ គឺកើតឡើងទៅលើស្ដ្រីជនជាតិវៀតណាម រស់
នៅជប៉ុន។
យោងតាមព័ត៌មានដែលត្រូវបានចុះផ្សាយនៅលើទំព័រសារព័ត៌មានជប៉ុន ស្ដ្រីជនជាតិវៀតណាម
ម្នាក់ បានបាត់បង់ជីវិត នៅពេលដើរឆ្លងផ្លូវ។ អ្នកដែលបានបង្កគ្រោះថ្នាក់នេះគឺជាបុរសវ័យក្មេង
ជនជាតិជប៉ុន។ បុរសនេះ មិនមានការប្រុងប្រយ័ត្នពេលកំពុងបើកបររថយន្ដ ព្រោះជក់លេងហ្គេម
Pokemon Go។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី ១១សីហា នៅក្នុងក្រុង Kasugai ប្រទេស
ជប៉ុន។
បច្ចុប្បន្ន ហ្គេម Pokemon Go កំពុងពេញនិយម នៅលើពិភពលោក ប៉ុន្តែ វាក៏បានបង្កឱ្យមាន
គ្រោះថ្នាក់ជាច្រើនកើតឡើងផងដែរ
នគរបាលក្នុងតំបន់បានចាប់ខ្លួនអ្នកបង្កហេតុខាងលើ។ ក្នុងពេលសួរចម្លើយ បុរសបង្កហេតុបាន
ប្រាប់ថា មុនពេលគ្រោះថ្នាក់កើតឡើង ខ្លួនកំពុងតែលេងហ្គេម Pokemon Go និងត្រៀមបញ្ចូល
ថាមពលថ្មទូរស័ព្ទ។ នៅពេលត្រៀមបញ្ចូលថ្ម ក៏ស្រាប់តែជួបនឹងគ្រោះថ្នាក់នេះ។
បន្ទាប់ពីគ្រោះថ្នាក់បានកើតឡើង ស្ដ្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្នុង
ស្ថានភាពសន្លប់។ ប៉ុន្តែ បើទោះត្រូវបានសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យ ស្ដ្រីជនជាតិវៀតណាម
ម្នាក់នេះ នៅតែបាត់បង់ជីវិត នៅក្នុងថ្ងៃទី ២៥សីហាកន្លងទៅ។
គួររំលឹកកាលពីថ្ងៃទី ២៤សីហា ក៏មានករណីដូចគ្នានេះកើតឡើង នៅពេលបុរសបើកបររថយន្ដ
ម្នាក់ បានជ្រុលចង្កូតទៅបុកស្ដ្រីពីរនាក់ បណ្ដាលឱ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ពេលសួរ
ចម្លើយ បុរសបង្កហេតុប្រាប់ថា គ្រោះថ្នាក់បានកើតឡើង ក្នុងពេលខ្លួនកំពុងលេងហ្គេម Pokemon
Go។
Pokemon Go គឺជាហ្គេមដែលទាក់ទាញមនុស្សលេងច្រើនបំផុតនាបច្ចុប្បន្ន ហើយតាំងពីត្រូវបាន
បង្ហាញខ្លួន អ្នកលេងហ្គេមនេះជាច្រើន បានជួបនឹងគ្រោះថ្នាក់ បើទោះក្រុមហ៊ុន Niantic បានប្រកាស
ណែនាំមិនឱ្យលេងហ្គេមនេះពេលកំពុងបើកបរក៏ដោយ៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ ibtimes