Galaxy Note 5 មានរូបរាងថ្មីស្រឡាង បើប្រៀបធៀបនឹងស្រឡាយ Note ៤ជំនាន់មុន ខណៈ
ដែល Galaxy S6 edge+ គឺជាកំណែថ្មីរបស់ Galaxy S6 edge។
Galaxy S6 edge+ និង Note 5 ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារគ្រឿង
ម៉ាស៊ីនលំដាប់កំពូលរបស់វវា ៖ អេក្រង់ 5,7 inch Quad HD Super Amoled (2.560 x 1.440
pixel), chip Octa 8 core។
ស្មាតហ្វូនទាំងពីរនេះ មានទំហំដូចគ្នា ៖ 153,2 x 76,1 x 7,6 mm, 171 gram។ ប៉ុន្តែ គេងាយ
នឹងច្រឡំ S6 edge+ នឹង S6 edge ដែលចេញលក់កាលពីដើមឆ្នាំ ព្រោះពួកវាមានរចនារូប
រាងប្រហាក់ប្រហែលគ្នា ខុសតែអេក្រង់។
មើលពីក្រោម ទូរសព្ទទាំងពីរនេះ ដូចគ្នាបេះបិទ តាំងពីឧបករណសម្លេង រហូតដល់រន្ធ micro
USB។ ដោយឡែក Note 5 មានប៊ិច S pen នៅជ្រុងខាងស្ដាំ។ Note 5 ក្រាស់ជាង S6 edge+
បន្តិច ពោលគឺ 7,6mm ទល់នឹង với 6,9mm។
ថ្មរបស់ទូរសព្ទទាំងពីរនេះ ដូចគ្នា គឺ ប្រហែល 3.000 mAh និងមានមុខងារសាកថ្មល្បឿន
លឿនដូចគ្នា។
ប៊ូតុងបើកបិទម៉ាស៊ីន ស្ថិតនៅផ្នែកខាងឆ្វេង។ បើទោះជាធំជាង S6 និង S6 edge ប៉ុន្តែ
Note 5 និង S6 edge+ នៅតែអាចកាន់ដោយដៃម្ខាងបានយ៉ាងងាយស្រួល។
ផ្នែកខាងស្ដាំវិញ មានប៊ូតុងឡើង ចុះសម្លេង ដូចមុន។
ផ្នែកខាងក្បាលនៃទូរសព្ទ មានលក្ខណៈដូចគ្នាទាំងស្រុង។ ទាំងពីរ សុទ្ធតែបំពាក់កាមេរ៉ាមុខ
5 megapixel កាមេរ៉ាក្រោយ 16 megapixel។
ប៊ូតុង Home នៅរក្សាដូចកំណែមុន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes/Tech