ក្រុមការងារ Fenchel & Janisch ដែលជំនាញក្នុងការថតវីដេអូលក្ខណៈអាជីព
បានទទួលការយល់ព្រមពី Samsung អោយប្រើប្រាស់សាកល្បង
Samsung Galaxy S8 យ៉ាងពេញលេញ រយៈពេលប្រមាណជាង ២ ម៉ោង។ F&J បានយក
រយៈពេលប្រមាណជាង ២ ម៉ោងនោះ សាកល្បងថតវីដេអូក្នុងកំរិត 4K ដោយប្រើប្រាស់ Galaxy S8
និងជំនួយជើងកាន់ 3 -Axis និងកែសំរួលដោយ ប្រើប្រាស់កម្មវិធី Abobe Premiere Pro។
F&J បានបង្ហាញថាសម្ថភាពGalaxy S8 នៅពេលដែលថតវីដេអូ 4K គឺពិតជាគួរឱ្យចាប់
អារម្មណ៍បើធៀបនិងទូរស័ព្ទ Galaxy S7 ប៉ុន្តែវាហាក់ដូចជាមិនឱ្យមានការកត់សម្គាល់
ខ្លាំងណាស់ណានោះទេ។
ក្នុងប្លង់ខ្លះ Camera Galaxy S8 មិនបានFocus ចាប់រូបភាពអោយចំនោះទេ ដែលនឹង
បង្ហាញក្នុង ២ប្លង់ នៃវីដេអូខាងក្រោមនេះ តែយ៉ាងណាមិញ Cameraទូរស័ព្ទជាច្រើន
មានការខ្វះខាតចំណុចនេះដែរ៕ទស្សនាវីដេអូ 4Kទាំងអស់គ្នា៕
ប្រភព៖ Fenchel & Janisch