CamNews

ផលិតផលថ្មី 

ម៉ាស៊ីនថតរូបតូចបំផុតក្នុងពិភពលោកទំហំប៉ុនម្រាមដៃ

ក្រុមហ៊ុន Hammacher Schlemmer ជាក្រុមហ៊ុនលក់ផលិតផល"ដែលមានតែមួយ" ទើបតែ
បានបង្ហាញវត្តមាននូវម៉ាស៊ីនកាមេរ៉ាថ្មីដែលមានទំហំតូចបំផុតក្នុងពិភពលោក គឺទំហំប៉ុនទៅ
នឹងម្រាមដៃប៉ុណ្ណោះតែមានមុខងារគ្រាប់គ្រាន់ដូចជាកាមេរ៉ា Digital យ៉ាងដូច្នោះដែរ។

តាមភាពជាក់ស្តែង វាមិនមែនជាម៉ាស៊ីនកាមេរ៉ាដែលមានទំហំតូចបំផុតនៅលើពិភពលោក
នោះទេ តែវាជាម៉ាស៊ីនកាម៉េរាពាណិជ្ជកម្មតូចបំផុតដែលបានធ្វើចរាចរនៅលើទីផ្សារ ។

ទំហំតូចមែនតែគុណភាពរូបភាពក៏មិនត្រូវបានចោទជាបញ្ហាដែរ ។ កាមេរ៉ានេះបំពាក់ដោយ
sensor ២megapixel អាចថតរូបមាន resolution ១៦០០ x ១២០០ និងអាចថត Clip វីដេអូ
៣០fps មាន resolution ៦៤០x៤៨០ ជាពិសេសកាមេរ៉ានេះក៏មានបំពាក់នូវបច្ចេកវិទ្យា ការ
ចាប់យករូបភាពដោយស្វ័យប្រវត្តិផងដែរ ។​ កាមេរ៉ាមានអង្គចងចាំខាងក្នុង micro SD មាន
ទំហំ ២GB និងអាចដំឡើងរហូត ៣២GB ទៀតផង ។

លោក Fred Berns នាយកក្រុមហ៊ុន Hammacher Schlemmer បានអោយដឹងថា"ថ្វីបើកាមេរ៉ា
នេះវាមានទំហំតូចមែនតែវាអាចថតរូប និងថត Clip វីដេអូបានដូចម៉ាស៊ីន Digital ធម្មតាដែរ
ហើយលោកសង្ឃឹមថាឧបករណ៍ថ្មីនេះនឹងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើ
ប្រាស់ទូទៅក្នុងពេលខាងមុខ " ។

ដោយសារតែទំហំតូចដូច្នេះកាមេរ៉ានេះមិនមានអេក្រង់សំរាប់មើលរូបភាពនោះទេ តែអ្នកប្រើ
ប្រាស់អាចមើលបានតាមរយៈការភ្ជាប់មកកុំព្យូទ័រតាមរន្ធ USB ។ ម៉ាស៊ីនមានភ្ជាប់មកជា
មួយស្រាប់នូវខែ្សរសំរាប់យួរដែលអាចផ្តល់ភាពងាយស្រួលបានមួយកំរិតទៀតសំរាប់អ្នក
ប្រើប្រាស់ ។ តែសំរាប់ថ្មកាមេរ៉ានេះវិញអាចប្រើបានត្រឹមតែរយៈពេល ៣០នាទីប៉ុណ្ណោះ នឹង
តំរូវអោយធ្វើការសាកជាថ្មីដែលចំណាយរយៈពេលមួយម៉ោងឯណោះ ។

ម៉ាស៊ីនកាមេរ៉ានេះត្រូវបានក្រុមហ៊ុន Hammacher Schlemmer ដែលមានទីស្នាក់ការនៅក្នុង
ទីក្រុង New York សហរដ្ឋអាមេរិក លក់ក្នុងតំលៃ ១០០ដុល្លាអាមេរិកក្នុងមួយគ្រឿង ៕
ប្រភព:Gadgets Gizmo
ដោយ:រដ្ឋា

Tags: electroniccamerahammacher schlemmer