CamNews

ផលិតផលថ្មី 

Canon EOS 5D Mark III បង្ហាញវត្តមានជាផ្លូវការ

រហូតមកដល់ពេលនេះគឺមានរយៈពេលប្រហែលជា ៣ឆ្នាំកន្លះហើយដែល Canon បានធ្វើ
ការបង្ហាញវត្តមានគំរូម៉ាស៊ីនថតរបស់ខ្លួន full-frame DSLR EOS 5D mark II ។ ដោយឡែក
ថ្មីៗនេះក្រុមហ៊ុនបានដាក់បង្ហាញវត្តមានជាផ្លូវការនូវសមិទ្ធិផលថ្មីមួយទៀតរបស់ខ្លួនដែល
ជាកំណែជំនាន់បន្ទាប់របស់ 5D mark II ខាងលើឈ្មោះថា EOS 5D Mark III ,ជាមួយកំណែ
ថ្មីនេះ Canon សង្ឃឹមថានឹងអាចនាំមកនូវភាពជោគជ័យបន្តពី 5D Mark II ផងដែរ មិនតែ
ប៉ុណ្ណោះនឹងក្លាយជាគូរប្រកួតដោយផ្ទាល់ជាមួយគំរូ DSLR D800 របស់ Nikon ដែលទើបតែ
បានធ្វើការប្រកាសបង្ហាញវត្តមាននាពេលកន្លងមកថ្មីៗនេះទៀតផង។


មាន resolution ២២,៣ megapixel,ទំហំ ៣៦ x ២៤ មីលីម៉ែត្រ និងប្រើប្រាស់ Processor
ប្រភេទ DiG!C 5+ 14-bit ។ 5D Mark III សន្យានឹងនាំមកនូវតុល្យភាពទាំងការថតរូប និង
ការថតវីដេអូជា HD ក៏ដូចជាការធ្វើការកែសំរួលលើប្រព័ន្ធនៃសំលេងដើមទៀតផង។

អគ្គនាយក Marketing របស់ Canon ប្រចាំការក្នុងទ្វីបអឺរ៉ុប លោក Kieran Magee បានអោយ
ដឹងថា ៖"Canon EOS 5D Mark III នេះគឺជាជំហ៊ានគួរអោយចាប់អារម្មណ៍ថ្មីមួយទៀតរបស់
គំរូឧបករណ៍ម៉ាស៊ីនថតប្រភេទស្រឡាយ EOS 5D។ យើងខ្ញុំបានស្តាប់ដោយការយកចិត្តទុក
ដាក់បំផុតនូវរាល់មតិចូលរួមចំណែកទាំងឡាយពីបណ្តាអ្នកប្រើប្រាស់ទូទៅ ដើម្បីធ្វើការកែ
ប្រែផ្លាស់ប្តូរសំរាប់គំរូ 5D Mark III នេះ ក្នុងទិសដៅប្រែក្លាយម៉ាស៊ីនថតនេះអោយក្លាយជា
ម៉ាស៊ីនថតមួយដែលអាចឆ្លើយតបបានតាមតំរូវការរបស់អ្នកប្រើប្រាស់ទូទៅ និងជាពិសេស
សំរាប់អ្នកជំនាញថតរូបទាំងឡាយ មិនថាថតរូប studio រឺច្នៃប្រឌិតវីដេអូនោះឡើយ"។

កំណែថ្មីបំផុតរបស់ EOS 5D series នេះមានប្រព័ន្ធ auto-focus ហូតដល់ ៦១ចំណុច (៤១
ចំនុច cross-type) និងមាន Sensor វាស់កំរិតពន្លឺចំនួនពីរជាន់ iFCL ៦៣​ចំណុច ភ្ជាប់ជាមួយ
រាល់ចំណុចនៃប្រព័ន្ធ auto-focus។ ISO ម៉ាស៊ីនដំណើរការពី ១០០ រហូតដល់ ២៥.៦០០ និង
អាចពង្រីកបានបីកំរិត ៥០, ៥១.២០០ និង ១០២.៤០០, មាន ViewFinder coverage រហូត
ដល់ ១០០% ។ ម៉ាស៊ីនថតនេះអាចថតវីដេអូប្រភេទ 1080p ទំរង់ H.264 សំរាប់កំរិតល្បឿន
២៤ , ២៥ និង ៣០ frame ក្នុងមួយវិនាទី។ ដោយឡែកចំពោះការថតវីដេអូក្នុងកំរិត 720p,
EOS 5D Mark III អនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសបន្ថែមកំរិតល្បឿនចំនួន
ពីរទៀតគឺ ៥០ និង ៦០frame ក្នុងមួយវិនាទី។

ល្បឿន shutter មានរយៈពេលចាប់ពី ១/៨០០០ រហូតដល់ ៣០វិនាទី, ល្បឿនថតរូបអាចថត
បានចំនួន ៦រូបភាពក្នុងមួយវិនាទី។ ចំណែករូបភាពត្រូវបានរក្សាទុកក្រោមទំរង់ពីរប្រភេទគឺ
JPEG និង RAW តាមរយៈរន្ធភ្ជាប់អង្គចងចាំចំនួនពីរគឺ SD និង CF ។ EOS 5D Mark III ត្រូវបាន
បំពាក់ដោយអេក្រង់ LCD ៣,២ អ៊ីង,មាន resolution ១.០៤០.០០០ pixel។ ដូចកំណែ 5D
Mark II ដែរ, Mark III ក៏ត្រូវបាន Canon មិនធ្វើការបំពាក់នូវអំពូល flash មកជាមួយនោះទេ
ដោយជំនួសមកវិញនូវអំពូល flash ភ្ជាប់ខាងក្រៅវិញគឺ Speedlite 600EX-RT និង Speedlite
Transmitter ST-E3-RT ជាមួយតំលៃបន្តបន្ទាប់គឺ ៦៣០ ដុល្លាអាមេរិកនិង ៤៧០ ដុល្លាអា
មេរិក។

Canon បានអោយដឹងថាគំរូ EOS 5D Mark III នេះនឹងចាប់ផ្តើមធ្វើចរាចរលើទីផ្សារចាប់ពីចុង
ខែមីនានេះតទៅហើយ ជាមួយតំលៃ (សំរាប់តែតួខ្លួនម៉ាស៊ីនប៉ុណ្ណោះ) គឺ ៣.៥០០ដុល្លាអា
មេរិក និង ៤.៣០០ ដុល្លាអាមេរិកមានភ្ជាប់មកជាមួយ lens ផងដែរ៕

ប្រភព៖ Canonrumors
ដោយ៖ រស្មី

Tags: electroniccameratechnologycanoneos 5d mark ii5d mrak iiidslr d800