CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook ត្រូវចោទថា គេចពន្ធ ៖ ប្រាក់ពិន័យអាចឡើងដល់ ៥ពាន់លានដុល្លារ

យោងតាមការស្រាវជ្រាវរបស់មន្ទីរពន្ធដាអាមេរិក Facebook ធ្លាប់បានគេចពន្ធក្នុងរយៈពេលពីឆ្នាំ
២០០៨ ដល់ឆ្នាំ ២០១៣ ហើយប្រាក់ពិន័យទៅលើបណ្ដាញសង្គមនេះ អាចឡើងដល់ពី ៣ ទៅ ៥
ពាន់លានដុល្លារអាមេរិក។

មន្តីរពន្ធដាអាមេរិក(IRS) បានផ្ញើសេចក្ដីប្រកាសទៅកាន់ Facebook កាលពីថ្ងៃទី ២៧កក្កដាកន្លងទៅ
ក្នុងនោះបានលើឡើងថា Facebook មិនបានរាយការណ៍ឱ្យច្បាស់នៅពេលផ្ទេរទ្រព្យដែលមានតម្លៃ
រាប់ពាន់លានដុល្លារ ទៅសាខាមួយនៅ Ireland កាលពីឆ្នាំ ២០១០។

Facebook មិនយល់ស្របទៅនឹងការចោទប្រកាន់ខាងលើ ហើយបានប្រកាសថា នឹងប្ដឹងឧទ្ធរណ៍ ៖ “យើងខ្ញុំមិនយល់ស្របជាមួយនឹងមន្តីរពន្ធដាអាមេរិក។ យើងខ្ញុំនឹងដាក់ពាក្យប្ដឹងឧទ្ធរណ៍ទៅកាន់
តុលាការពន្ធដាសហរដ្ឋអាមេរិក”។

ប៉ុន្តែ Facebook បានឱ្យដឹងទៀតថា “បើសិនមន្តីរពន្ធដាឈ្នះក្ដី នោះការវាយតម្លៃពន្ធ ប្រាក់ចំណេញ
និងការពិន័យ (បើសិនមាន) នឹងបង្កជាឥទ្ធពលមិនល្អសម្រាប់ស្ថានភាពហិរញ្ញាវត្ថុ លទ្ធផលនៃដំណើរ
ការ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន Facebook”។

ក្រសួងយុតិធម៌អាមេរិក បានស្នើឱ្យតុលាការសហព័ន្ធ តម្រូវឱ្យ Facebook ត្រូវតែលាតត្រដាងអំពី
ព័ត៌មាន​ស្ដីអំពីការផ្ទេរទ្រព្យទៅកាន់សាខាអន្តរជាតិនៅ Ireland របស់ IRS ។

ការស្នើនេះគឺជាផ្នែកមួយក្នុងការស្រាវជ្រាវទៅលើការបង់ពន្ធរបស់ Facebook ក្នុងអំឡុងពេលបញ្ចប់
នាថ្ងៃទី ៣១ធ្នូ ឆ្នាំ ២០១០ ដែល IRS កំពុងតែដំណើរការ។ IRS ប្រកាសថា ការធ្វើសវនកម្ម “មានបញ្ហា” ហើយការផ្ទេរទ្រព្យសម្បត្តិមិនត្រឹមត្រូវដែល Facebook បានធ្វើឡើង អាចជះឥទ្ធិពលដល់កាត្វកិច្ចបង់
ពន្ធរបស់ក្រុមហ៊ុននេះ។

ប្រែសម្រួល ៖ តារា


Tags: Facebook ពន្ធដា