CamNews

ទូរស័ព្ទ 

ថ្លៃណាស់! iPhone 7 ដាំពេជ្រ តម្លៃកន្លះលានដុល្លារអាមេរិក

កម្រងផលិតផល iPhone 7 ដាំត្បូងពេជ្ររបស់ Gresso មានតម្លៃចាប់ពី២.៥០០ដុល្លារអាមេរិក
ហើយកំណែដែលថ្លៃបំផុតគឺម៉ូដែល Black Diamond ដែលដាំត្បូងពេជ្រខ្មៅ តម្លៃកន្លះលានដុល្លារ
អាមេរិក។

Gresso ដែលជាក្រុមហ៊ុនច្នៃ និងលំអសម្រាប់ស្មាតហ្វូនរបស់រុស្ស៊ី ទើបតែបានឧទ្ទេសនាមកម្រង
កំណែ iPhone 7 ដែលដាំត្បូងពេជ្រ ជាមួយនឹងតម្លៃខុសៗគ្នា។ ក្នុងនោះ ផលិតផល៣ប្រភេទដែល
ថ្លៃបំផុត បានទៅលើកម្រងកំណែ iPhone 7 Black Diamond។

កំណែ iPhone 7 Black Diamond មានតម្លៃ ៥០០.០០០ដុល្លារក្នុងមួយគ្រឿង ព្រោះវាមានដាំពេជ្រ
ខ្មៅចំនួន ១.៤៥០គ្រាប់នៅលើខ្នង។ ឡូហ្គូ និងគែមកាមេរ៉ា សុទ្ធតែត្រូវបានធ្វើឡើងអំពីមាស
ចំណែកដងខ្លួនរបស់ស្មាតហ្វូនធ្វើអំពីទីតានកម្រិត ៥ដ៏រឹងមាំ ដែលធ្លាប់ប្រើប្រាស់ក្នុងការផលិត
ផ្នែកខ្លះរបស់យន្តហោះ កាំជ្រួច។ល។ មិនត្រឹមតែស្មាតហ្វូន iPhone នោះទេ សូម្បីតែកាសគ្មាន
ខ្សែ AirPods ក៏មានដាំពេជ្រ ៣០គ្រាប់ផងដែរ។ ទាំងអស់នេះ សុទ្ធតែត្រូវបានធ្វើឡើងដោយដៃ
ហើយការច្នៃនេះ មានរយៈពេល ១៨ម៉ោងសម្រាប់ស្មាតហ្វូននិមួយៗ។

បើសិន iPhone 7 Black Diamond មានតម្លៃថ្លៃហួស អ្នកប្រើប្រាស់អាចជ្រើសរើសកំណែដែលមាន
តម្លៃទាបជាងនេះ គឺចាប់ពី ២.៥០០ដុល្លារឡើងទៅ។ បណ្ដាកំណែនេះនឹងមានដងខ្លួនធ្វើអំពីទីតាន
កម្រិត៥ មាស និងពេជ្រ។ ចំនួនគ្រាប់ពេជ្រដែលត្រូវដាំនឹងកើនឡើងទៅតាមតម្លៃរបស់វា។

បណ្ដា iPhone 7 ដែលត្រូវបានកែច្នៃ សុទ្ធតែមានអង្គចងចាំ 256 GB។

ប្រែសម្រួល ៖ តារា
ប្រភព ៖ phonearena


Tags: iPhone 7 ដាំពេជ្រ មាស