CamNews

ទូរស័ព្ទ 

Samsung អនុញ្ញាតឱ្យបញ្ជាទិញ Galaxy A3 2017 និង Galaxy A5 2017 ៖ តម្លៃទាប!

ដូច្នេះគេឃើញថា ស្មាតហ្វូនស៊េរី Galaxy A ឆ្នាំ ២០១៧ របស់ Samsung ៣កំណែ ត្រូវបាន
បង្ហាញខ្លួនជាផ្លូវការ រួមមាន Galaxy A3 2017, Galaxy A5 2017 និង Galaxy A7 2017។ តម្លៃ
និងការបញ្ជាទិញអំពីបណ្ដាស្មាតហ្វូននេះក៏ត្រូវបានបង្ហើបឱ្យដឹង។

គេហទំព័រ Sammobile ឱ្យដឹងថា អ្នកប្រើប្រាស់នៅប្រទេសអង់គ្លេស អាចបញ្ជាទិញស្មាតហ្វូន
ពីរកំណែ គឺ Galaxy A3 2017 និង Galaxy A5 2017 តាមរយៈក្រុមហ៊ុនលក់រាយ MobileFun។


អំពីតម្លៃ Galaxy A3 2017 មានតម្លៃ ២៩៩ផោន (ប្រហែល ៣៦៥ដុល្លារអាមេរិក) និង Galaxy
A5 2017 មានតម្លៃ ៣៩៩ផោន (ប្រហែល ៤៨៨ដុល្លាអាមេរិក)។


ក្រៅពីនេះ MobileFun ក៏កំពុងដាក់លក់គ្រឿង accessories សម្រាប់ Galaxy A3, Galaxy A5
2017 រួមមានទាំង cover S View ផងដែរ។ តាមការសន្និដ្ឋាន នៅអង់គ្លេស គេត្រូវរង់ចាំប្រហែល
២ទៅ៣សប្ដាហ៍ទៀត ទើបផលិតនេះបានមកដល់ដៃអតិថិជន។

គ្រឿងម៉ាស៊ីនរបស់ Galaxy A3 2017 ៖

• អេក្រង់ 4.7 inch, រីសូលូសឹន HD, ប្រភេទ sAMOLED
• 8-core Cortex - A53 1.6 GHz
• RAM 2 GB
• អង្គចងចាំក្នុង 16 GB, មាន microSD
• កាមេរ៉ាក្រោយ និងមុខគឺ 13 MP/8MP
• ថ្ម 2.350 mAh
• ទប់ទល់ជម្រាបទឹកស្ដង់ដា IP68, រន្ធសាកថ្ម USB Type-C
• ប្រព័ន្ធប្រតិបត្តិ ៖ Android 6.0.1

គ្រឿងម៉ាស៊ីនរបស់ Galaxy A5 2017 ៖

• អេក្រង់ 5.2 inch, រីសូលូសឹន FullHD ប្រភេទ sAMOLED
• 8-core Cortex - A53
• RAM 3GB
• អង្គចងចាំក្នុង 32 GB មាន microSD
• កាមេរ៉ាមុខនិងក្រោយគឺ 16 MP/16 MP
• ថ្ម 3.000 mAh
• ទប់ទល់ជម្រាបទឹកស្ដង់ដា IP68, USB Type-C
• ប្រព័ន្ធប្រតិបត្តិ Android 6.0

ប្រែសម្រួល ៖ តារា
ប្រភព ៖ Sammobile/TGDD


Tags: Samsung Galaxy A3 2017 Galaxy A5 2017 ទូរស័ព្ទ ស្មាតហ្វូន