CamNews

ព័ត៌មានអន្តរជាតិ 

"ពេលនេះ​ ម៉ោងនេះ​ គីម ជុងអ៊ុន ខូចចិត្ត ជាទម្ងន់" ព្រោះ សេនាប្រមុខ ស្លាប់ ដោយរោគមហារីក សួត

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីយោធាជាន់ខ្ពស់ ក៏ដូចជាសមាជិកមន្រ្តីនយោបាយមួយរូបមកពីកូរ៉េខាង ជើងលោក Ra Uh Sol បានស្លាប់បាត់បង់ជីវិត ដោយសារ ​រោគ មហារីក សួត នៅក្នុងជន្មាយុ ៩៤ ឆ្នាំ ខណៈរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង កំពុងតែធ្វើពិធីបុណ្យសព  ចូលរួម   រំលែកមរណៈទុក្ខ ជូន ចំពោះក្រុមគ្រួសារនៃសព នេះបើយោងតាមការចុះផ្សាយ​ពីគេហទំព័រ សារព័ត៌ មាន   រដ្ឋ កូរ៉េខាង ជើង KEN នៅថ្ងៃអាទិត្យ ម្សិលមិញនេះ ។

ប្រភពបញ្ជាក់អោយដឹងថា លោក Ra Uh Sol គឺជាសេនាប្រមុខនៃកងទ័ព កូរ៉េ    ខាងជើង ខណៈ លោកក៏ជាសមាជិកនៃគណៈកម្មការធិការកណ្តាល នៃគណបក្សកាន់អំណាច Workers' Party of Korea (WOK) ដូចគ្នាដែរ មិនត្រឹមតែប៉ុណ្ណោះ លោក   អនុ ប្រធានរដ្ឋសភាព  ជាន់ ខ្ពស់ផងដែរ ។ របាយការណ៍ បញ្ជាក់អោយដឹងថា លោក Ra Uh Sol បាន  ទទួលមរណភាព នាវេលាព្រឹកព្រលឹម ថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ពោល លោកបានទទួលមរណភាព នៅ ថ្ងៃតែមួយ ដែលគណៈ កម្មការធិការកណ្តាលរដ្ឋ ប្រកាសអោយមានការរៀបចំ ពិធីបុណ្យ សព  បណ្តើរៗអោយហើយទៅ សម្រាប់ថ្ងៃពុធសប្តាហ៍បន្ទាប់ ។ គួររំឮកថា គណៈ កម្មការធិការ  កណ្តាលរដ្ឋ មានប្រមុខដឹកនាំ កំ ពូលនោះគឺ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ។


មាន  ដើម កំណើត  ចេញ ពី  គ្រួសារកសិក  រលោក Ra Uh Sol មាន ស្រុកកំណើតពីខេត្ត North Hammy Province លោកកើតឆ្នាំ ១៩២១ ។ សេចក្តីរាយការណ៍ បញ្ជាក់   អោយដឹងថា លោក Ra Uh Sol ក៏បានចូលរួមចំណែក នៅក្នុងបេសកម្មសង្គ្រាមប្រឆាំងជប៉ុន និង   សង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ដូចគ្នាដែរ ។ លោកធ្លាប់បម្រើការ ជាសមាជិក    នៃ គណៈកម្មការធិការកណ្តាល នៃគណបក្សកាន់អំណាច Workers' Party of Korea (WOK) ចាប់តាំងពីឆ្នាំ ១៩៧០ ខណៈក្រោយ មកទៀត លោកបម្រើការងារ ជាសមាជិកគណៈកម្មការយោធាកណ្តាល  បក្ស WOK ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១០ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពបន្តអោយដឹងថា អតីតកាល  របស់លោក ចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០៣ លោកបម្រើការ ជាសមាជិកនៃគណៈកម្មការការពារជាតិ កូរ៉េខាងជើង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: North korea Pyongyang Kim Jong Un Hot news Breaking news