CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកវិទ្យាសាស្ដ្រថា “ថ្ងៃអវសាននៃផែនដីនឹងក្លាយជាការពិត នៅពេលទឹកកកនៅប៉ូលខាងជើងត្រូវរលាយ”

ការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា បម្រែបម្រួលអាកាសធាតុ អាចធ្វើឱ្យលំហូរទឹកនៅលើបណ្ដា
មហាសមុទ្រត្រូវជាប់គាំង ហើយបន្តិចម្ដងៗ ធ្វើឱ្យតំបន់ភាគខាងជើងនៃផែនដី ត្រលប់ទៅយុគ
សម័យទឹកកក។

ក្នុងខ្សែភាពយន្ត "The Day After Tomorrow" ឆ្នាំ ២០០៤ លំហូរទឹកក្នុងមហាសមុទ្របានឈប់
ហូរ ដោយសារកំដៅផែនដីកើនឡើង។ លទ្ធផលនៃបញ្ហានេះ នោះគឺគ្រោះមហន្តរាយធម្មជាតិ
កើតឡើងនៅក្នុងទីក្រុងធំៗក្នុងពិភពលោក។

ក្រុមអ្នកជំនាញជឿថា ការនិពន្ធដ៏គួរឱ្យខ្លាចបែបនេះ ពិតជាអាចក្លាយទៅជាការពិត។

ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា បម្រែបម្រួលអាកាសធាតុ អាចធ្វើឱ្យខ្សែទឹកហូរនៅ
លើបណ្ដាមហាសមុទ្រត្រូវជាប់គាំង ហើយបន្តិចម្ដងៗ ធ្វើឱ្យតំបន់អឌ្ឍគោលខាងជើងនៃផែនដី
ត្រលប់ទៅយុគសម័យទឹកកក។

ការសិក្សាស្រាវជ្រាវកន្លងមក បានបង្ហាញថា កម្រិតនៃ carbon dioxide (CO2) ក្នុងទឹកសមុទ្រ
នឹងកើនឡើងទ្វេដង នៅឆ្នាំ ២១០០។ បើសិនបាតុភូតនេះនៅតែបន្ត នោះ ខ្សែលំហូរទឹកនៅ
ក្នុងមហាសមុទ្រនឹងត្រូវគាំង នៅឆ្នាំ ២៤០០។

ការអះអាងខាងលើនេះ ត្រូវបានលើកឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រនៃមន្ទីរសមុទ្រសាស្ដ្រ
Scripps របស់សកលវិទ្យាល័យ California។

ក្រុមខាងលើបានបកស្រាយថា ការចុះខ្សោយនៃខ្សែទឹកហូរក្នុងសមុទ្រ នឹងធ្វើឱ្យសីតុណ្ហភាព
នៅតំបន់អឌ្ឍគោលខាងជើង(តំបន់ខាងជើងនៃខ្សែអេក្វាទ័រ) ត្រូវធ្លាក់ចុះខ្លាំង ហើយវាអាចធ្វើ
ឱ្យតំបន់នេះ វិលត្រលប់ទៅយុគសម័យទឹកកក។ បើសិនខ្សែទឹកហូរត្រូវគាំង ការរលាយទឹកកក
នៅប៉ូលខាងជើង និងតំបន់ Greenland នឹងនាំទឹកសាបយ៉ាងច្រើន ចូលទៅក្នុងសមុទ្រ ខណៈ
ដែលវាត្រូវការឱ្យមានតុល្យភាព រវាងទឹកសាប និងទឹកសមុទ្រ។



លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានព្យាករណ៍ថា ខ្សែទឹកហូរក្នុងសមុទ្រនឹង “ជាប់គាំង” ៣០០
ឆ្នាំ ក្រោយពីកម្រិតនៃ CO2 កើនឡើងទ្វេដង។ ពេលនោះ សីតុណ្ហភាពនៅសមុទ្រអាត្លង់ទិកខាង
ជើង ធ្លាក់ចុះ ២,៤អង្សាសេ និងសីតុណ្ហភាពនៅតំបន់ពាយព្យអឺរ៉ុប នឹងធ្លាក់ចុះដល់ទៅ ៧អង្សា
សេ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: យុគសម័យ​ទឹកកក អនាគត ថ្ងៃអវសាននៃផែនដី