CamNews

ទូរស័ព្ទ 

បន្ទាប់ AT&T ប្រព័ន្ធទូរស័ព្ទចល័តអាមេរិចមួយទៀត ប្រកាសឈប់លក់ Note 7 និងថែមឲ្យ25$ បើអតិថិជនប្តូរលុយវិញ

ក្នុងពេ​លដែល Samsung កំពុងធ្វើការត្រួតពិនិត្យរកមូលហេតុ ដែលធ្វើឲ្យបណ្តា Note 7 ម៉ូដែល ដែលក្រុមហ៊ុន​ថាមានសុវត្ថិភាព នៅតែបន្តផ្ទុះឆេះ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត AT&T បាន ប្រកាស ជាផ្លូវការថា ឈប់ដាក់​លក់ស្មាតហ្វូននេះ ហើយអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួន ធ្វើការប្តូរ Note 7 ចេញ។ ​


បន្ទាប់ពី AT&T ប្រព័ន្ធទូរស័ព្ទចល័ត T-Mobile នៅអាមេរិច ក៏បានផ្អាកលក់ Note 7 ផងដែរ។ ជាមួយគ្នានោះ​ T-Mobile បានអនុញ្ញាតឲ្យអតិថិជនទាំងអស់របស់ខ្លួន ប្តូរចេញ Galaxy Note 7 ទាំងម៉ូដែលថ្មី និងម៉ូដែលចាស់​ ដើម្បីយកជាប្រាក់វិញ ឬប្តូរយកផលិតផលមួយផ្សេងទៀត។

ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តមួយនេះ ក៏បានផ្តល់ជាយោបល់ទៅដល់អតិថិជនរបស់ខ្លួន ឲ្យបញ្ឈប់ ធ្វើការ​ប្រើប្រាស់​ បណ្តាស្មាតហ្វូន Note 7​ បើទោះបីជាវាមានបណ្តាសញ្ញាកំណត់បញ្ជាក់ថា មាន សុវត្ថិភាពក៏ដោយ។ ហើយដើម្បីលួងលោមដល់ភាពស្មុគស្មាញទាំងនេះ T-Mobile នៅថែមទាំង ផ្តល់ប្រាក់បន្ថែមចំនួន ២៥ដុល្លារ នៅលើវិក្ក័យប័ត្រ ដែលអតិថិជនទិញទំនិញ នៅតាមបណ្តាហាង របស់​ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទនេះ។

តាមរបាយការណ៍មួយរបស់ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានឲ្យដឹងថា Samsung បានផ្អាក​បណ្តោះអាសន្ន​ ក្នុងការផលិតស្មាតហ្វូន Note 7 ថ្មី។ មកដល់ពេលនេះ មាន Note 7 ម៉ូដែលមាន​សុវត្ថិភាព សរុបចំនួន ៧គ្រឿង ហើយ ដែលបានផ្ទុះឆេះ ហើយភាគច្រើននៃករណីទាំងនោះ បាន​កើតឡើង នៅពេលដែលស្មាតហ្វូនមិនបាន សាកថ្មទៀតផង៕

- iPhone 7 Plus Jet Black ឆ្កូតស្នាមយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការប្រើប្រាស់ធម្មតា ២សប្តាហ៍
- Samsung ផ្អាកផលិត Galaxy Note 7 ជាផ្លូវការហើយ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ T-Mobile, Genk


Tags: T-Mobile Galaxy Note 7 Samsung Smartphone Hightech