CamNews

ព័ត៌មានបច្ចេកវិទ្យា 

រកឃើញភពថ្មីមួយ​​ទៀតចម្ងាយ២១ឆ្នាំពន្លឺ ពីផែនដី

កែវយឹតតារាសាស្ដ្រ Spitzer Space របស់ NASA ទើបតែបានរកឃើញភពថ្មីមួយដែលកកើត
ឡើងពីថ្ម ដូចទៅនឹងភពផែនដីរបស់មនុស្ស និងស្ថិតនៅចម្ងាយពីផែនដី​ប្រមាណ ២១ឆ្នាំពន្លឺ
ពីផែនដី ជិតបំផុតក្នុងចំណោមភពថ្មដែលធ្លាប់បានរកឃើញមុននេះ។

ភពនេះ ស្ថិតនៅជិតជាង បើប្រៀបធៀបនឹងភព "Earth 2.0" ចម្ងាយពីផែនដី ១៤០០ឆ្នាំពន្លឺ
ដែលមនុស្សទើបតែបានរកឃើញថ្មីៗនេះ។ ភពថ្មីនេះ ធំជាង ១,៦ដង ធ្ងន់ជាង ៤,៥ដង បើ
ប្រៀបធៀបនឹងផែនដី និងគោចរជុំវិញព្រះអាទិត្យមួយដូចផែនដី ប៉ុន្តែ វាហោះក្បែរព្រះអាទិត្យ
ខ្លាំងពេកពោលគឺមួយឆ្នាំរបស់វា មានត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ដូច្នេះ មនុស្សមិនអាចរស់នៅបាន
នោះទេ។

ភពថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា HD 219134b ស្ថិត​ក្នុងកញ្ចុំផ្កាយ Cassiopeia ។ យើងមិន
អាចមើលឃើញភពនេះដោយភ្នែកទទេប៉ុន្តែអាចមើលឃើញព្រះអាទិត្យដែលវាកំពុងហោះជុំ
វិញ។ ថ្វីបើវាមិនមានប្រយោជន៍សម្រាប់ការរស់នៅ តែវាក៏មានខ្លឹមសារសម្រាប់ការសិក្សាស្រា
វជ្រាវស្ដីអំពីការកកើតភពនានា។

ក្រៅពីភពដែលបាននិយាយនេះ គេក៏បានរកឃើញភពដទៃយ៉ាងតិចចំនួន ៣ ដែលគោចរជុំ
វិញព្រះអាទិត្យមួយនេះ ក្នុងនោះ មួយឆ្នាំរបស់ភពមួយ មាន ៦,៨ថ្ងៃ ភពមួយផ្សេងទៀតមាន
៤៧ថ្ងៃ និងភពមួយទៀត មានដល់ទៅ ១១៩០ថ្ងៃ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ sci-news


Tags: HD 219134b NASA Cassiopeia ភព