ទូរស័ព្ទ iPhone ក្នុងថង់របស់ភ្ញៀវម្នាក់ នៅលើយន្ដយន្ដមួយគ្រឿង ដែលហោះពី អ៊ីស្រាអែល
ទៅកាន់សាធារណរដ្ឋឆែក បានឆេះ និងចេញផ្សែង បណ្ដាលឱ្យមានការភ័យខ្លាច ពីភ្ញៀវដែល
នៅជុំវិញ។
ទូរស័ព្ទ iPhone ដែលឆេះ ដោយមិនដឹងមូលហេតុ
ជើងហោះហើរមួយ ដែលហោះពីរដ្ឋធានី Tel-Aviv របស់អ៊ីស្រាល ទើបតែត្រូវបានពន្យាពេល
ដោយសារតែបញ្ហាដ៏មិនគួរឱ្យជឿមួយ បនកើតឡើង។ អំឡុងពេលភ្ញៀវទាំងអស់ នៅលើយន្ដ
ហោះ បានត្រៀមខ្លួនជាស្រេច ដើម្បីឱ្យយន្ដហោះចាប់ផ្ដើមហោះឡើង ភ្លាមនោះ គ្រោះថ្នាក់
ទាក់ទិននឹងទូរស័ព្ទ iPhone មួយ បានកើតឡើង។
យោងតាមបណ្ដាសាក្សីនៅកន្លែងកើតហេតុ ឱ្យដឹងថា ទូរស័ព្ទ iPhone ក្នុងហោប៉ៅរបស់អ្នក
ដំណើរម្នាក់ បានឆេះចេញជាផ្សែង នៅពេលយន្ដហោះរៀបនឹងបញ្ឆេះម៉ាស៊ីន។ ផ្សែង បាន
រាលដាលពេញយន្ដហោះ បណ្ដាលឱ្យអ្នកដំណើរនៅលើយន្ដហោះ ភ័យខ្លាច និងជ្រួលច្របល់
ជាខ្លាំង។
ករណីនេះ បាននាំឱ្យប្រធានក្រុមហោះហើរ សម្រេចចិត្តពន្យាការហោះហើរ ដើម្បីជម្លៀសអ្នក
ដំណើរទាំងអស់ ចេញពីយន្ដហោះ ជាបន្ទាន់។ ភ្លាមៗនេះ កម្លាំងរបស់ព្រលានយន្ដហោះ Tel
Aviv បានធ្វើការត្រួតពិនិត្យ ដើម្បីកំណត់ និងស្វែងរកមូលហេតុ មុនពេលអនុញ្ញាតឱ្យបន្ដដំណើរ។
អ្នកដំណើរ អស់សំណើច ពេលដឹងថា ពួកគេភ័យបះសក់ ព្រោះតែបញ្ហាឆេះទូរស័ព្ទ
ចំណែកម្ចាស់ទូរស័ព្ទ iPhone នាង Yardin Levi ត្រូវបង្ខំចិត្ត ចោលទូរស័ព្ទ iPhone របស់ខ្លួន មុន
ពេលឡើងយន្ដហោះ ទៅកាន់ប្រទេស ឆែក។ អ្វីដែលគួរឱ្យសោកស្ដាយនោះ គឺថា សមត្ថកិច្ច និង
តំណាង Apple នៅ Tel Aviv សុទ្ធតែមិនបានបង្ហើប ឬបកស្រាយអំពីមូលហេតុដែលនាំឱ្យ iPhone
នេះ ត្រូវឆេះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena