CamNews

ផលិតផលថ្មី 

ប៊ិចគូរចេញជាខ្សែភ្លើង សម្រាប់អ្នកចូលចិត្ត អេឡិចត្រូចនិច

អ្នក​មិនចាំបាច់មានខ្សែភ្លើង ឬកុងកាក់អ្វីទាំងអស់ គ្រាន់តែប្រើប៊ិចពិសេស Circuit Scribe គូរ ឬ
សរសេរនៅលើក្រដាស់ នោះអ្នកនឹងមានប្រព័ន្ធខ្សែភ្លើងមួយ ដែលអាចបំភ្លឺអំពូលភ្លើង។

Circuit Scribe អាចឱ្យអ្នកគូរចេញជាខ្សែភ្លើងដែលស្ងួតបានយ៉ាងលឿន


បន្ទាប់ពីមានប៊ិចគូរខ្សែភ្លើង ដែលជាផលិតផលរបស់សកលវិទ្យាល័យ Illinois ក្រុមអ្នកអភិវឌ្ឍ
នឹងមិនត្រូវចំណាយពេល និងថវិកាច្រើន ទៅលើការស្រាវជ្រាវ អភិវឌ្ឍន៍នូវផលិតផលរបស់ខ្លួន
ទាក់ទិននឹងការគូស បង្កើតខ្សែភ្លើងនៅលើឧបករណ៍អេឡិចត្រូនិច។

ប៊ិចដែលប្រើប្រាស់ទឹកខ្មៅពិសេស មានឈ្មោះថា Circuit Scribe នេះ   គឺជាផលិតផលរបស់ក្រុម
វិស្វកររបស់ក្រុមហ៊ុន Electroninks Incorporated នៃសកលវិទ្យាល័យ Illinois អាមេរិក។ ប៊ិចនេះ​នឹងបញ្ចេញទឹកខ្មៅមួយប្រភេទដែលស្ងួតយ៉ាងឆាប់រហ័ស និងអាចនាំចរន្ធអគ្គីសនី ជំនួសឱ្យសរសៃ​ខ្សែភ្លើងធម្មតាដែលយើងតែងបានឃើញ។

ក្រុមវិស្វករមកពី Electroninks Incorporated បានពិសោធទៅលើផលិតផលរបស់ខ្លួន ជាមួយនិង
សរសៃខ្សែភ្លើងសាមញ្ញ រួមមានអំពូលភ្លើង LED មួយគ្រាប់ និងថ្មនាឡេកាមួយគ្រាប់ រហូតដល់
សរសៃភ្លើងមានរចនាសម្ព័ន្ធស្មុគស្មាញ ដែលមានឧបករណ៍ច្រើន ក៏ដូចជាបណ្ដាឧបករណ៍ដែល
មានកូដប្រភេទបើក (open source)ដទៃ។

វាមិនដូចទៅនឹងផលិតផលដែលអាចនាំចរន្ធអគ្គីសនីប្រហាក់ប្រហែលនេះ   ក្រុមអ្នកផលិត បាន
រចនាដើម្បីឱ្យប៊ិច Circuit Scribe នេះ អាចសរសេរចេញជាខ្សែភ្លើងបានធម្មតា ប៉ុន្ដែក៏នៅតែអាច
ប្រើប្រាស់កម្រិតទឹកខ្មៅបានគ្រប់គ្រាន់ ព្រោះថា បច្ចុប្បន្ន ទឹកខ្មៅប្រភេទនេះ មានតម្លៃថ្លៃ។

យោងតាម Engadget ក្រុមអ្នកអភិវឌ្ឍ Circuit Scribe   កំពុងតែរៃអង្គាសទុនពីសាធារណជន នៅ
លើទំព័រ Kickstarter ។ ដោយគ្រាន់តែចំណាយ ២០ដុល្លារ អ្នកនឹងទិញបានប៊ិចគូរខ្សែភ្លើងមួយដើម
និងអំពូលភ្លើង LED មួយគ្រាប់។    ចំណែកតម្លៃ ៣០ដុល្លារ  គឺទិញបាន  ប៊ិចគូរខ្សែភ្លើងមួយឈុត
ដែលមានឧបករណ៍ជាច្រើន សម្រាប់បញ្ចេញគំនិតច្នៃប្រឌិតរបស់ខ្លួន។

 

សូម​ទស្សនា​វិដេអូ​ខាង​ក្រោម ៖

 

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

មានជនរងគ្រោះម្នាក់ទៀតហើយ បានស្លាប់ដោយសារប្រើ iPhone ពេលកំពុងសាកថ្ម

មានអ្វីកើតឡើងខ្លះ ក្នុងរយះពេល ១នាទី ក្នុងពិភព អ៊ីនធឺណេត

អាមេរិកកំពុងសាកល្បង បង្កើតព្យុះ ដោយប្រើ បច្ចេកវិទ្យាថ្មី​ ?




ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Kickstarter/Youtube