អង់គ្លេស៖ លោក Adrew Garthwaite មានវ័យ ២៥ឆ្នំា ជាទាហានជនជាតិអង់គ្លេសដ៏ក្លាហាន
បំផុត។ ថ្វីបើលោក ពិការដៃម្ខាងក៏ពិតមែន តែដៃសប្បនិម្មិតរបស់លោក អាចធ្វើអ្វីៗបានគ្រប់
យ៉ាងទាំងអស់។
Adrew Garthwaite ត្រូវបានកងទ័ពអង់គ្លេស បញ្ជូនទៅកាន់សមរភូមិ នៃប្រទេសអាប់ហ្គានី
ស្ថាន នាខែវិច្ឆិកា ឆ្នាំ២០១០ ដើម្បីប្រយុទ្ធប្រឆំាងនឹងពួកផ្ដាច់ខ្លួន តាលីបង់។ ជាអកុសល
Gsthwaite បានត្រួវរងរបូសរហូតដាច់ដៃម្ខាង រួចក៏ត្រូវបានគេបញ្ជូន ទៅវះកាត់នៅប្រទេស
អូស្រ្ដាលី។ នៅប្រទេសអូស្ដ្រីលី ក្រុមគ្រូទេព្យក៏បាន ដាក់ដៃសប្បិនិម្មិត ដែលអាចមានចល
នា ដូចដៃយើងធម្មតាអញ្ចឹង ជាពិសេសគឺ អាចកាន់របស់របរធ្ងន់ៗទៀតផង។
Garthwaite បាននិយាយថា គាត់មិនអស់សង្ឃឹមក្នុជីវិតទេ ព្រោះពេលនេះគាត់បានរស់នៅ
ជួបមុខប្រពន្ធ កូនវិញ។ ម៉្យាងទៀត ដៃរបស់គាត់ក៏អាចធ្វើអ្វីបានដូចមុនដែរ ដូចជា បើកឡាន
ម៉ូតូ និងជាពិសេស គឺកាន់កាំភ្លើងក្នុងសមរភូមិ។
លោកបានបន្ដថា ការលះបង់ដើម្បីបុព្វហេតុជាតិ គឺមានន័យខ្លាំងណាស់ សម្រាប់ជីវិតរបស់
គាត់។ កុំថាឡើយពិការដៃ ទោះបីជាអោយគាត់ពលីជីវិត ក៏គាត់ព្រមដែរ។ គាត់បានបន្ថែម
ថា ប្រពន្ធរបស់គាត់ ក៏ពេញចិត្ដ នឹងអោយគាត់ធ្វើបែបនេះដែរ៕
ដោយ៖ នារី
ប្រភព៖ dailymail