CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្វែងយល់ពីសេវា Infrastructure as a Service

សេវា Infrastructure as a Service (IaaS) គឺជាទម្រង់នៃ  Cloud Computing ដែលផ្ដល់នូវធនធាន កុំព្យូទ័រនិម្មិត នៅលើបណ្ដាញអ៊ីនធឺណិត។ IaaS គឺជាប្រភេទសេវាមួយ  ក្នុងចំណោមប្រភេទសេវា Cloud Computing សំខាន់ៗបី  រួមជាមួយសេវា Software as a Service (SaaS)  និងសេវា Platform as a Service (PaaS) ។

នៅក្នុងគំរូសេវា IaaS  ក្រុមហ៊ុនផ្តល់សេវា ដែលជាភាគីទីបី ធ្វើការ Host នូវ Hardware, កម្មវិធី Software, Servers, Storage  និងសមាសភាគហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ជំនួសឱ្យ Users របស់ខ្លួន។ អ្នកផ្តល់សេវា IaaS ក៏ធ្វើការ Host ផងដែរនូវកម្មវិធីរបស់ Users និងគ្រប់គ្រងកិច្ចការ រួមទាំងការថែទាំប្រព័ន្ធ  ការ Backup  និងការធ្វើផែនកា។

Platform របស់សេវា IaaS ផ្តល់នូវ Scalable Resource ដែលត្រូវបានតម្រូវ ទៅតាមតម្រូវការផ្សេងៗរបស់ Users។ ការប្រែប្រួល Capacity នេះធ្វើឱ្យសេវា IaaS បំពេញបាននូវប្រតិបត្ដិការសម្រាប់បន្ទុកការងារដ៏ច្រើន ដែលមានម្ដងម្កាល និងការសាកល្បង ឬផ្លាស់ប្តូរ ដោយមិនបានរំពឹងទុក។

លក្ខណៈផ្សេងទៀតនៃ  IaaS Environment រួមបញ្ចូលទាំងស្វ័យប្រវត្តកម្មនៃកិច្ចការរដ្ឋបាល, dynamic scaling, desktop virtualization និងសេវាកម្មផ្អែកលើគោលការណ៍។ អតិថិជន IaaS បង់ប្រាក់ទៅតាម Resources ជាក់ស្ដែង ដែលខ្លួនបានប្រើប្រាស់ ដែលជាធម្មតាតាមរយៈចំនួនម៉ោង ចំនួនសប្តាហ៍ ឬខែ។ ក្រុមហ៊ុនផ្តល់សេវាមួយចំនួន ក៏តម្រូវឱ្យអតិថិជនបង់ប្រាក់ ដោយផ្អែកលើទំហំម៉ាស៊ីននិម្មិត ដែលពួកគេប្រើប្រាស់ផងដែរ។ ការបង់ប្រាក់ទៅតាមកម្រិតប្រើប្រាស់នេះ កាត់បន្ថយនូវចំណាយមូលធន ទៅលើការដាក់ពង្រាយ Hardware និងកម្មវិធី Software នៅឯផ្ទះ ឬការិយាល័យ។ ទោះយ៉ាងណា Users គួរតែតាមដានយ៉ាងដិតដល់នូវ  IaaS Environment របស់ខ្លួនដើម្បីជៀសវាងការចោទប្រកាន់ពីបទប្រើសេវា ដោយគ្មានការអនុញ្ញាត។

ដោយសារតែក្រុមហ៊ុនផ្តល់សេវា IaaS ជាម្ចាស់ហេដ្ឋារចនាសម្ព័ន្ធនោះ ការគ្រប់គ្រង និងការត្រួតពិនិត្យប្រព័ន្ធ អាចជាកិច្ចការដ៏លំបាកសម្រាប់ Users ។ ម្យ៉ាងទៀត ប្រសិនបើក្រុមហ៊ុនផ្តល់សេវា IaaS ខកខានមិនបានត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធនោះ បន្ទុកការងាររបស់ Users អាចនឹងរងផលប៉ះពាល់។

ឧទាហរណ៍ ប្រសិនបើអាជីវកម្មមួយ កំពុងបង្កើតផលិតផល Software ថ្មី វាអាចនឹងផ្ដល់ផលចំណេញកាន់តែច្រើនក្នុងការ Host  និងសាកល្បងកម្មវិធីតាមរយៈក្រុមហ៊ុនផ្តល់សេវា IaaS ។ នៅពេលដែលកម្មវិធីថ្មីនេះ ត្រូវបានសាកល្បង និងធ្វើឱ្យមានប្រសិទ្ធភាពអាចប្រើការបាន វាអាចត្រូវបានលុបចេញពី IaaS  Environment សម្រាប់ការដាក់ពង្រាយបែបប្រពៃណី នៅការិយាល័យ និងគេហដ្ឋានជាច្រើនទៀត ឬដើម្បីសន្សំសំចៃប្រាក់ ឬផ្ដល់ធនធានឱ្យដោយឥតគិតថ្លៃសម្រាប់គម្រោងផ្សេងទៀត។


ក្រុមហ៊ុនឈានមុខគេ ដែលផ្ដល់សេវា​ IaaS រួមមានដូចជា  Amazon Web Services (AWS), Windows Azure, Google Compute Engine, Rackspace Open Cloud, និង IBM SmartCloud Enterprise។

សូមទំនាក់ទំនងមកមេគង្គណិតឥឡូវនេះ ដើម្បីទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន ដោយប្រើខ្សែកាបអុបទិកសម្រាប់លំនៅឋាន និងការិយាល័យរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរសព្ទ ៖ 023 22 66 22│093 22 25 00

គេហទំព័រ៖ www.mekongnet.com.kh


អត្ថបទ៖ សារ៉ាត

ប្រភព៖ techtimes


Tags: Mekongnet