ឆេះ និងផ្ទុះហាក់ដូចជាពាក្យដែលពេញនិយមមួយនៅក្នុងវិស័យបច្ចេកវិទ្យានាពេលថ្មីៗនេះ។
Galaxy Note7 គឺជាស្មាតហ្វូន Android ដែលធ្លាប់បានគេរំពឹងរង់ចាំបំផុតក្នុងឆ្នាំ បែរជាត្រូវប្រមូល
ត្រឡប់មកវិញ ដោយសារតែបញ្ហាថ្មដែលនាំឱ្យផ្ទុះឆេះ។
មិនយូរប៉ុន្មានបន្ទាប់ពីបរាជ័យរបស់ Galaxy Note7 ស្មាតហ្វូន iPhone 7 ក៏ចាប់ផ្ដើមបង្ហាញអំពី
បញ្ហាដូចគ្នានេះ។ ករណីផ្ទុះឆេះមិនដឹងពីមូលហេតុច្បាស់លាស់នៅលើ iPhone ថ្មីបំផុតរបស់
Apple ត្រូវបានគេរាយការណ៍ក្នុងពេលថ្មីៗកន្លងទៅនេះ។
ថ្មីៗនេះ Mat Jones ម្ចាស់ iPhone 7 ម្នាក់បានបើករថយន្ដទៅកាន់ឆ្នេរសមុទ្រដើម្បីហែលទឹក
លេង។ Mat Jones បានដាក់ iPhone 7 ដែលទើបនឹងទិញ ទៅលើខោអាវនៅក្នុងរថយន្ដ។
សំណាងមិនល្អ ស្មាតហ្វូននេះ ក្រោយមកបានឡើងកំដៅខ្លាំង និងបានឆេះរាលដាលទៅលើ
ខោអាវ រួមនឹងរបស់របរក្នុងរថយន្ដ។
Mat Jones បានអះអាងថា មុននេះ iPhone 7 របស់ខ្លួន មិនដែលប៉ះទង្គិចអ្វីនោះទេ ហើយគាត់
បានប្រើឆ្នាំងសាករបស់ Apple ។
ចំណែក Apple វិញ បានឱ្យដឹងថា ខ្លួនបានទទួលរបាយការណ៍នេះ នឹងកំពុងតែធ្វើការស៊ើប
អង្កេត។ ក្រុមហ៊ុននេះ បានបដិសេធ មិនបញ្ចេញមតិបន្ថែមអំពីហេតុការណ៍នេះ។
នេះគឺជាករណីឆេះលើកទីពីររបស់ iPhone 7 ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ។ ករណីទីមួយត្រូវ
បានគេដឹងថា កើតឡើងដោយសារស្មាតហ្វូននេះមានការប៉ះទង្គិចខ្លាំង មុននឹងវាមានបញ្ហាឆេះ។
ដូច្នេះហើយ ម្ចាស់ iPhone 7 ជាច្រើន ចង់ដឹងថា តើការឆេះលើកនេះ វាបណ្ដាមកពីកាប៉ះទង្គិច
ឬយ៉ាងណា?
ប្រែសម្រួល ៖ តារា
ប្រភព ៖ PhoneArena