ការបង្ហាញខ្លួនរបស់ Huawei Y3II ធ្វើឱ្យទីផ្សារស្មាតហ្វូន SIM ២ តម្លៃក្រោម ១០០ដុល្លារ
កាន់តែមានជម្រើសច្រើន។
Huawei Y3II គឺជាស្មាតហ្វូន SIM ២ ដែលមានតម្លៃត្រឹមតែ ៧៦ដុល្លារអាមេរិក។ទូរស័ព្ទនេះ
ប្រើឈីប MT6582 4-core 1,3 GHz, RAM 1 GB និងអង្គចងចាំក្នុង 8GB។
ទោះជាយ៉ាងនេះក្ដី ស្មាតហ្វូននេះ មានអេក្រង់ត្រឹមតែ 4,5 inch ដែលមានរីសូលូសឹន
480 x 854 pixel។
មិនដូចម៉ូដែលថ្មីផ្សេងទៀតរបស់ Huawei ស្មាតហ្វូនម៉ូដែល Y3II នៅតែប្រើប្រាស់ប្រព័ន្ធ
ប្រតិបត្តិ Android 5.1 Lollipop។ ជ្រលងប៊ូតុងថាច់ ក៏ស្ថិតនៅខាងក្រៅអេក្រង់ផងដែរ។
Huawei Y3II មើលទៅហាក់ដូចមិនជាក្រាស់ប៉ុន្មាន ជាមួយនឹងកម្រាស់ ៩,៩មម។
ប៉ុន្តែស្មាតហ្វូននេះ រាងធ្ងន់បន្តិច ពោលគឺទម្ងន់ ១៥០ក្រាម។
ទូរស័ព្ទនេះ ប្រើថ្មដែលមានថាមពល 2.100 mAh ខ្លាំងជាង Galaxy J1 mini ដែលមានត្រឹមតែ
600 mAh។
ចំនុចគួរចាប់អារម្មណ៍មួយទៀតនោះគឺ កាមេរ៉ាក្រោយ 5 megapixel ជាមួយនឹងភ្លើងហ្វ្លាស
មួយគូ ដែលអាចថតរូបបានល្អជាងបណ្ដាស្មាតហ្វូនតម្លៃក្រោម ១០០ដុល្លារដទៃ ដូចជា
Lenovo A2010, Lumia 430 ឬ Philips S337។ ចំណែកកាមេរ៉ាមុខរបស់ Huawei Y3II មាន
ទំហំ 2 megapixel។
រីឯផ្នែកខាងក្រោយរបស់ Huawei Y3II មានលក្ខណៈធម្មតា ដោយមិនមានស្រោបពណ៌
លោហធាតុក្លែងក្លាយដូច Huawei Y5II។
ប្រែសម្រួល ៖ បុត្រា