ថ្មីៗនេះ បណ្ដា iPhone 7 បានមានវត្តមាននៅក្នុងប្រទេសមួយចំនួន។ ក្នុងអត្ថបទនេះ យើងខ្ញុំ
សូមធ្វើការប្រៀបធៀបអំពីរូបរាងរបស់ iPhone 7 ពណ៌ខ្មៅងងឹត និង iPhone 6s ពណ៌ប្រផេះ។
មើលទៅលើផ្នែកខាងមុខ គេពិតជាពិបាកនឹងដឹងបានថា មួយណាជា iPhone 7 មួយណាiPhone
6s ។ ចំនុចខុសគ្នាតែមួយគត់ គឺនៅត្រង់ស្ពិចឃឺររបស់ iPhone 7 វែងជាង iPhone 6s។
ចំនុចមួយទៀតដែលអ្នកមិនអាចបែកចែកដោយការមើល នោះគឺនៅត្រង់ប៊ូតុង Home។ នៅលើ
iPhone 7 ប៊ូតុង Home របស់វាប្រើប្រាស់បច្ចេកវិទ្យា Force Touch ។ ពេលចុចលើប៊ូតុងនេះ អ្នក
នឹងមានអារម្មណ៍ថា ខុសប្លែកពី iPhone 6s។
ចំហៀងខាងស្ដាំរបស់ស្មាតហ្វូនទាំងពីគឺដូចគ្នា គឺមានខ្សែអង់តែន ប៊ូតុងបើកបិទ និងបន្ទះដាក់ស៊ីម
ចំហៀងខាងឆ្វេងដ៏ដូចគ្នា គឺខ្សែអង់តែន ប៊ូតុងសម្លេង និងប៊ូតុងបញ្ជាភាពរំញ័រ
មានគំនិតខុសគ្នា ទាក់ទឹននឹង iPhone 7 ដែលបំបាត់នូវរន្ធដោតកាស។ បើទោះវាមិនស្រួលប្រើ
ប៉ុន្មាន ប៉ុន្តែ ប្រការនេះជួយឱ្យផ្នែកខាងក្រោមរបស់ iPhone 7 មានរចនារូបរាងស្របគ្នា ដោយ
មានរន្ធតូចៗចំនួន ៦ នៅលើរន្ធ Lightning ម្ខាង។ នេះគឺជាប្រការដែល iPhone 6s មិនមាន។
ការផ្លាស់ប្ដូរធំមួយក្នុងរចនារូបរាងរបស់ iPhone 7 នោះគឺខ្សែអង់តែនដែលអូសកាត់ទទឹងខ្នង ត្រូវ
បានបំបាត់ តែវាបានរើទៅដាក់នៅលើគែមម៉ាស៊ីន។
កាមេរ៉ាក្រោយរបស់ iPhone 7 នៅតែលយ និងធំជាង iPhone 6s។
ពណ៌ខ្មៅងងឹតរបស់ iPhone 7 មិនត្រឹមតែជួយបិទបាំងខ្សែអង់តែននោះទេ ប៉ុន្តែ វាមានភាពទាក់
ទាញ និងមានភាពជាបុរសច្រើនជាងនៅលើពណ៌ប្រផេះរបស់ iPhone 6s។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Genk