ចិន៖ បើតាមសេចក្ដីរាយការណ៍ពត៌មានមួយ ចេញពីទីក្រុងហុងកុង កាលពីព្រឹកមិញនេះថា
រដ្ឋាភិបាលក្រុងប៉េកាំង នៅតែបន្ដការពង្រឹងផ្នែកយោធា និងសព្វាវុធដ៏ទំនើបៗ ខណៈដែល
ខ្លួនកំពុងមានវិបត្ដិ ដ៏តានតឹងជាមួយបណា្ដប្រទេសមួយចំនួនក្នុងតំបន់អាស៊ី លើប្រជុំកោះ
សមុទ្រចិនខាងត្បូង។
គួររំលឹកផងដែរថា បន្ទាប់ពីប្រទេសជប៉ុន បានព្រមទិញកោះមួយដែលមានឈ្មោះថាSenz-
kaku ឬភាសាចិនថា Diaoyu នៅប៉ែកខាងកើតសមុទ្រចិន តែបែរជាតៃវ៉ាន់មិនព្រមអនុញ្ញាតិ
អោយចិនលក់ នឹងស្របពេលដែលខ្លួនកំពុងមានជម្លោះ ដ៏តានតឹងជាមួយបណ្ដាប្រទេស
មួយចំនួននៅអាស៊ីផងនោះ រដ្ឋាភិបាលក្រុងប៉េកាំងជំរុញចិត្ដកាន់តែខ្លាំង ក្នុងការទំនាក់ទំ
នងជាមួយរុស្ស៊ី ដើម្បីពង្រឹងសព្វាវុធរបស់ខ្លួន ដែលអាវុធនោះ ត្រូវបានគេដាក់ឈ្មោះថា
"Firepower" ។
ដោយមើលឃើញការចង់បាន មិនចេះចប់មិនហើយរបស់ប្រទេសមហាអំណាចមួយនេះ
ទើបមានប្រិយមិត្ដមួយចំនួន បានចោទសំនួរថា តើចិននឹងចង់បានអ្វីទៀត ពីពិភពលោក
នាពេលថ្ងៃអនាគត?
ដោយ៖ សីហា
ប្រភព៖ hongkong