CamNews

ទូរស័ព្ទ 

Huawei ត្រៀមបង្ហាញខ្លួនស្មាតហ្វូន តម្លៃទាប ប្រើសម្បកលោហធាតុ

បណ្ដា​ស្មាតហ្វូន​លំដាប់មធ្យម និងលំដាប់ខ្ពស់​របស់ Huawei ថ្មីៗនេះ សុទ្ធតែប្រើ​ឈីប Kirin
ដែលផលិត​ដោយខ្លួនឯង ប៉ុន្តែ ស្មាតហ្វូន​ថ្មីមួយដែលទើបនឹងលេចមុខ នឹងប្រើឈីប​របស់
Qualcomm។

ស្មាតហ្វូន​មួយ​របស់​ក្រុមហ៊ុនចិន ទើបតែ​ត្រូវបាន​ឆ្លងកាត់ការ​ត្រួតពិនិត្យ​ TENAA ។ ផលិត​ផល
​នេះ មានឈ្មោះកូដថា MLA-TL00 ដែលដំណើរការ​ដោយឈីប Snapdragon 652 ។ សម្បក​ខ្នង
​របស់ស្មាតហ្វូននេះ ត្រូវបានគេជឿថា នឹង​ធ្វើអំពីលោហធាតុ។

បណ្ដាទិន្នន័យ​ស្ដី​ពីគ្រឿង​ម៉ាស៊ីន​របស់ MLA-TL00 រួមមានអេក្រង់ 5.5 inch full HD, RAM 3 GB
(ហើយវា​អាចនឹង​មាន​កំណែ RAM 4 GB ផងដែរ), អង្គចងចាំ 16 GB/32 GB/64 GB, កាមរ៉ា​
ក្រោយ​ 16 MP និងកាមេរ៉ាមុខ 8 MP ។ រីឯថាមពលថ្ម​ មានកម្លាំង 3.270 mAh។

ស្មាតហ្វូន​របស់ Huawei នេះ មាន​កម្រាស់ 7.3 mm, មាន​ម៉ាស៊ីន​ស្កេនក្រយៅដៃ ហើយ​នៅពេល
ចេញលក់ វា​នឹង​ដំណើរការដោយ Android 6.0។ MLA-TL00 អាចនឹងបង្ហាញខ្លួនជាផ្លូវការ​នៅ
ពាក់កណ្ដាលខែ​កក្កដា។ Huawei គ្រោង​នឹង​លក់ MLA-TL00 ក្នុងតម្លៃចាប់ពី ៣០០ដុល្លារអាមេរិក
​ឡើងទៅ។

ប្រែសម្រួល ៖ បុត្រា

 


Tags: huawei ក្រុមហ៊ុនចិន ស្មាតហ្វូនចិន