គេហទំព័រ DisplayMate ដែលមានជំនាញខាងវាយតម្លៃគុណភាពអេក្រង់ បានធ្វើការវាយតម្លៃ
យ៉ាងពេញទំហឹងថា ស្មាតហ្វូន Galaxy Note 5 និង S6 edge+ មានអេក្រង់ល្អបំផុតនាពេល
បច្ចុប្បន្ន។ មិនត្រឹមតែមានរចនារូបរាងស្រស់ស្អាត និងម៉ាស៊ីនលំដាប់កំពូលនោះទេ ប៉ុន្តែ ក្រុម
ហ៊ុន Samsung ថែមទាំងបានយកចិត្តទុកដាក់ទៅលើគុណភាព ក៏ដូចជាភាពស្រស់ស្អាតរបស់
ស្មាតហ្វូនទាំងពីរនេះផងដែរ។
បើទោះជាមានរីសូលូសឹនស្មើនឹង Galaxy Note 4 (2K - 2560x1440 pixels) ប៉ុន្តែ សមត្ថភាព
បង្ហាញរូបភាពរបស់ Note 5 និង S6 Edge មានលក្ខណៈលេចធ្លោជាង។ សូម្បីតែស្ថិតនៅក្នុង
ទីកន្លែងដែលមានពន្លឺចាំងខ្លាំង Note 5 និងS6 Edge នៅតែបញ្ចេញរូបភាពបានច្បាស់។ អ្វី
ដែលគួរនិយាយនោះគឺថា គុណភាពអេក្រង់របស់ស្មាតហ្វូននេះ គឺដើរស្របជាមួយនឹងសមត្ថ
ភាពសន្សំសំចៃថាមពលថ្ម ទោះបី Samsung បានកាត់បន្ថយកម្រិតថាមពលថ្ម នៅលើ Note 5
បើប្រៀបធៀបនឹង Note 4។
DisplayMate អះអាងថា Note 5 និង S6 Edge+ គឺជាផលិតផលដែលមានអេក្រង់អស្ចារ្យបំផុត
ពោលគឺល្អជាងបណ្ដាឧបករណ៍ដែលកំពុងប្រើប្រាស់អេក្រង់ OLED និង LCD (iPhone 6 និង
6 Plus កំពុងប្រើប្រាស់ប្រភេទអេក្រង់នេះ)។
បច្ចុប្បន្ន Samsung បានដាក់លក់ជាផ្លូវការនូវស្មាតហ្វូននេះ នៅលើទីផ្សារពិភពលោក។ Note
5 ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណជា ជាង $696 សម្រាប់កំណែ 32 GB និង $792 សម្រាប់
64 GB។ រីឯ S6 Edge+ វិញ មានតម្លៃជាង $768 សម្រាប់កំណែ 32-GB និង $768 សម្រាប់
32-GB៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNET/Techtimes