CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាបដេត Skype 6.0 សម្រាប់ iOS និង Android ៖ បន្ថែមមុខងារ និងអ៊ីនធឺរហ្វេសថ្មី ងាយប្រើ

កម្មវិធីផ្ញើសារ ហៅទូរសព្ទជាសម្លេង និងជាវីដេអូ Skype ទើបតែបានអាបដេតឡើងកំណែ 6.0
ថ្មីបំផុត។ Skype 6.0 មានអ៊ីនធឺរហ្វេសថ្មី យកលំនាំបែប Material Design និងមានបន្ថែមមុខងារ
ថ្មីៗមានប្រយោជន៍ និងងាយស្រួលប្រើជាងមុន។

អ៊ីនធឺរហ្វេលរបស់ Skype 6.0 មានភាពខុសគ្នាស្រឡាស់ បើប្រៀបធៀបនឹងកំណែមុននេះ។
អ្នកដែលបានអាបដេតឡើង Skype 6.0 បានឱ្យដឹងថា វាមានភាពទាក់ទាញ និងត្រូវបានរៀប
ចំយ៉ាងរៀបរយ។

Skype 6.0 សម្រាប់ Android ក៏បន្ថែមនូវគ្រាប់ចុចថ្មីមួយដែលមានរូបរាងជាងសញ្ញាបូក។
ប៊ូតុងនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការហៅចេញដោយវីដេអូ សម្លេង ឆាត
និងផ្ញើសារវីដេអូ ទាំងកំពុងនៅទំព័រដើម។

ក្រៅពីនេះ អ្នកប្រើ Skype នៅលើ Android ក៏អាចតាមដានបាននូវសារដែលមិនទាន់អាន
ការស្វែងរកទំនាក់ទំនង និងបណ្ដាការហៅចេញចូល ដោយល្បឿនលឿន និងលំអិតជាងមុន។

ចំណែកកំណែ Skype សម្រាប់ iOS​ វិញ ក្រៅពីកែលំអអ៊ីនធឺរហ្វេលថ្មី មុខងារ សេវាផ្ញើសារ
កម្មវិធី វាក៏កែលំអទៅលើការហៅចេញចូល ចែករំលែករូបសញ្ញាបង្ហាញពីអារម្មណ៍ និងរូបភាព
នៅលើបណ្ដាគមនាគម និង link តំណភ្ជាប់ ក៏ដូចជាទីតាំងរបស់អ្នកប្រើប្រាស់។

រីឯ Skype សម្រាប់ iPad បច្ចុប្បន្ន ក៏បានអនុញ្ញាតឱ្យជជែកគ្នាជាក្រុម ឬហៅចេញចូលជាក្រុម
ដោយផ្ទាល់​ពី iPad។

បើសិនមានចំណាប់អារម្មណ៍ មិត្តអ្នកអាន អាចទាញយកកំណែអាបដេតថ្មីបំផុតរបស់កម្មវិធី
Skype នៅទីនេះ (Android) និងនៅទីនេះ (iPhone) ឬ នៅទីនេះ (iPad)៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GSMArena/Engadget


Tags: Skype 6.0 iOS Android កំណែថ្មី