CamNews

ទូរស័ព្ទ 

Galaxy S5 នឹងមានសំបក Frame ធ្វើពីលហធាតុ, camera 16 MP បង្ហាញខ្លួន ដើមឆ្នាំក្រោយ

ជំនួសឲ្យការបង្ហាញខ្លួននៅខែមេសា ឬខែឧសភា ឆ្នាំ ២០១៤ អាយុកាលរបស់ស្មាតហ្វូន Galaxy
S4 អាចនឹងត្រូវបាន Samsung បន្ថយមកសល់ត្រឹមតែ ៩ខែ ប៉ុណ្ណោះ ដោយសារតែបរិមាណនៃ
ការលក់ចេញ មិនដូចនឹងការរំពឹងទុក។

តាមការបង្ហើបឲ្យដឹងពីអតីតបុគ្គលិកម្នាក់របស់ Samsung, ក្រុមហ៊ុនកូរ៉េមួយនេះ បានចាប់ផ្តើម
ប្រារព្ធពិធីប្រជុំមួយ ក្នុងប្រធានបទផ្តោតទៅលើ ការរៀបចំបង្ហាញខ្លួន គំរូស្មាតហ្វូនលំដាប់កំពូល
ត្រកូល Galaxy ជំនាន់បន្ទាប់គឺ Galaxy S5។ ក្នុងនោះគេហទំព័រ Naver ក៏បានឲ្យដឹង ដោយសង្កត់
ធ្ងន់ថា S5 នឹងត្រូវបានបង្ហាញណែនាំ នៅខែមករា ឬកុម្ភះ ឆ្នាំក្រោយនេះ មុនសន្និសិទឧបករណ៍
Mobile ពិភពលោក MWC 2014។

ក្រៅតែពីព័ត៌មានស្តីពីពេលវេលានៃការបង្ហាញខ្លួន Galaxy S5 ក៏ត្រូវបាព័ត៌មានចចាមអារាមឲ្យដឹង
បន្ថែមថា វានឹងជាស្មាតហ្វូនដែលមានរូបរាងខាងក្រៅ និង Features ថ្មីៗ អាប់ឌេតច្រើន បើប្រៀប
ជាមួយបណ្តា Galaxy បច្ចុប្បន្ន។

ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់ការរចនាម៉ូត សំបក Frame ធ្វើពីលោហធាតុ ប្រើប្រភេទ Chip
Exynos 64-bit ដូចនឹង iPhone 5S ឬក៏មានបន្ថែមនូវ Feature ស្គែនក្រយៅដៃ ជាដើម។ ក្រៅពីនេះ
កាមេរ៉ា ក៏ត្រូវបានអាប់ឌេតឡើងដល់ទំហំ 16 megapixel ជាមួយកាណុងប្រឆាំងនឹងរំញ័រ OIS ផង
ដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- លេចចេញ រូបភាព LG G Flex អេក្រង់កោងពីលើដល់ក្រោម ផ្នែកខាងមុខមិនមានប៊ូតុងរឹង
- Apple អាចនឹងបង្ហាញ Laptop Macbook Retina 12 inch រួមជាមួយ iPad 9,7 ថ្មី និង iMac តំលៃ

ថោក នៅឆ្នាំក្រោយ

- Forum: រវាងម៉ូតូ FZ និង CBR កំលាំង 150 cc ដូចគ្នា មួយណាប្រើធន់ រឹងមាំ ជាង?

- មានដឹងអត់ថា iPhone 5S Gold ស្រកថ្លៃមកនៅក្រោម មួយពាន់ដុល្លារហើយ

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​ សូមចុចត្រង់នេះ !!!

 

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Galaxy S5 metal frame camera 16 MP samsung smartphone hightech