CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រែក្លាយ laptop ប្រើអ៊ីនធឺរណិតខ្សែ ទៅជា ប្រព័ន្ធ WiFi ដោយ Free WiFi Hotspot

វិធីសាមញ្ញមួយ អាចប្រែក្លាយកុំព្យូទ័រយូរដៃរបស់អ្នក ដែលកំពុងភ្ជាប់អ៊ីនធឺរណិតខ្សែ ទៅជា
ឧបករណ៍ផ្សាយរលក WiFi អត់ខ្សែ និងមិនអស់ថ្លៃ នោះគឺប្រើ PCTuneUp Free WiFi Hotspot
Creator ។


ប្រសិនអ្នកកំពុងប្រើប្រាស់អ៊ីនធឺរណិត ដោយប្រើខ្សែ សម្រាប់កុំព្យូទ័រយួរដៃ និងចង់ប្រើ laptop
នេះ ធ្វើជាឧបករណ៍បញ្ចេញរលក WiFi ដើម្បីអាចប្រើអ៊ីនធឺរណិតនៅលើទូរស័ព្ទស្មាតហ្វូន ឬ
កុំព្យូទ័រថេប្លេត ជាដើម អ្នកអាចពឹងលើជំនួយរបស់ឧបករណ៍ PCTuneUp Free WiFi Hotspot
Creator។

PCTuneUp Free WiFi Hotspot Creator គឺជាកម្មវិធីដ៏មានប្រយោជន៍មួយ អនុញ្ញាតឱ្យអ្នកប្រើ
ប្រាស់ បង្កើតរលក Wi-Fi ដោយការប្រែក្លាយ laptop ទៅជា router អត់ខ្សែ។ ទន្ទឹមនឹងនេះ កម្ម
វិធីខាងលើ ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ដាក់ឈ្មោះ និងបង្កើតសិទ្ធិដោយឡែកសម្រាប់ការតភ្ជាប់
Wi-Fi ដែលអ្នកទើបបានបង្កើត។ អ្នកក៏អាចដាក់លេខកូដសម្ងាត់ដើម្បីការពារប្រព័ន្ធ Wi-Fi របស់
ខ្លួន មិនឱ្យអ្នកផ្សេងលួចប្រើប្រាស់។

បន្ទាប់ពីបានបំពាក់កម្មវិធីនេះ ទៅក្នុងកុំព្យូទូរ ចូរដំណើរការសបវ៉ែរ ដើម្បីធ្វើការដាក់ឈ្មោះ និង
លេខកូដសម្ងាត់ សម្រាប់ប្រព័ន្ធ Wi-Fi ។

ក្រោយមក អ្នកត្រូវជ្រើសរើសប្រព័ន្ធតំណភ្ជាប់ដែលចង់បង្កើត ៖ DSL, Cable, Bluetooth, Mobile
Broadband Card, Dial-Up ។ល។ ដោយសារតែមានបំណងចែកចាយ WiFi ដូច្នេះ អ្នកនឹងត្រូវ
ជ្រើសរើស Wireless Network Connection ។

ពេលនេះ អ្នកអាចចុចលើប៊ូតុង Start ដើម្បីចាប់ផ្ដើមប្រើ laptop ធ្វើជាម៉ាស៊ីនផ្សាយរលក WiFi ។

វិធីដំណើរការរបស់ PCTuneUp Free WiFi Hotspot Creator គឺងាយស្រួលបែបនេះ។ ប្រសិនមិត្ត
អ្នកអាន ចាប់អារម្មណ៍ អាចចូលទាញយកកម្មវិធី នៅត្រង់នេះ

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Pctuneupsuite