CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្វែងរក និងទប់ស្កាត់ អ្នកលួចប្រើ Wifi ដោយ Who Is On My Wi-Fi

ប្រសិនដាក់លេខកូដសម្ងាត់សម្រាប់ប្រព័ន្ធ Wifi របស់ខ្លួន វាគឺជារឿងងាយស្រួល ប៉ុន្ដែ អ្នក
ក៏អាចប្រើប្រាស់កម្មវិធី Who Is On My Wifi ដើម្បីស្វែងរក និងគ្រប់គ្រង អ្នកដែលកំពុងលួចប្រើ
Wifi របស់អ្នក។

Who Is On My Wifi គឺជាសបវ៉ែរមិនគិតថ្លៃមួយ ដែលមានមុខងារស្វែងរក និងបង្កើតបញ្ជី
ឈ្មោះនៃបណ្ដាឧបករណ៍ ដែលកំពុងតភ្ជាប់ប្រព័ន្ធ Wifi របស់អ្នក ក្រោយមក វានឹងជួយឱ្យអ្នក
ធ្វើសកម្មភាពបិទសោ Wifif ដោយងាយស្រួល និង “ស្ងាត់ស្ងៀម” បំផុត។ ក្រោយពីបានដំឡើង
អ្នកត្រូវដំណើរការកម្មវិធីនេះ ហើយចុចទៅលើ Scan Now ដើម្បីចាប់ផ្ដើមស្វែងរក និងបង្កើត បញ្ជីឈ្មោះនៃបណ្ដាឧបករណ៍ដែលកំពុងលួចប្រើ Wifi ។

នៅពេលការស្វែងរកបានបញ្ចប់ បញ្ជីឈ្មោះឧបករណ៍ដែលកំពុងលួចប្រើ Wifi នឹងបង្ហាញឡើង
នៅលើផ្ទាំងមួយ។ ឈ្មោះនិមួយៗក្នុងបញ្ជី គឺជាឈ្មោះឧបករណ៍ លេខ IP និង ខ្ទង់ (Known/
Unknown)។ ប្រសិនអ្នកស្គាល់ឧបករណ៍ដែលកំពុងតភ្ជាប់ ចូរជ្រើសរើស Known ហើយបើមិន
ស្គាល់ ត្រូវជ្រើសរើស Unknown ក្រោយមក ចុច Save Changes ដើម្បីចម្លងទុក។

ទន្ទឹមនឹងការជ្រើសរើស Known/Unknown អ្នកក៏អាចដាក់ឈ្មោះឱ្យបណ្ដាឧបករណ៍ទាំងនោះ
នៅក្នុង Description ។

ពេលនេះ ក្រោយពីបានកំណត់នូវមុខសញ្ញា អ្នកត្រូវដាក់សញ្ញាទៅលើវា នៅក្នុងពាក្យ Block 
និងចុច Save Changes ពេលនោះ ប្រអប់សំនួរមួយនឹងបង្ហាញខ្លួន អ្នកត្រូវចុចលើពាក្យ Yes
ដើម្បីទទួលស្គាល់ ឬក៏យល់ព្រម។

បញ្ជាក់ ៖ ការបិទមិនឱ្យអ្នកផ្សេងប្រើ Wifi នេះ នឹងមានសុពលភាពត្រឹមតែ ៣០វិនាទីប៉ុណ្ណោះ
សម្រាប់កំណែមិនគិតថ្លៃ ចំណែកកំណែគិតថ្លៃ គឺមិនមានការកំណត់ពេល។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ lifehacker/tech