CamNews

វៀតណាម៖ក្រឡាប់រថភ្លើង សៃហ្គន ហ្វានធៀត

 

នៅវេលាម៉ោងប្រមាណជា ១០ព្រឹកថ្ងៃទី ២៤មេសា រថភ្លើងមួយខ្សែដែលធ្វើដំណើរឆ្លងកាត់
ជ្រោះ Suoi Van(ក្នុងខេត្រ Binh Thuan ប្រទេសវៀតណាម)ត្រូវរថយន្ដដឹកសម្ភារៈមួយគ្រឿង
បុក បណ្ដាលអោយទូររថភ្លើងចំនួន ២ ត្រូវក្រឡាប់ចេញពីផ្លូវដែក ចំណែកអ្នកបើកបររថយន្ដ
នោះក៏ត្រូវបាត់បង់ជីវិត។

ទំព័រ VnExpress  ដកស្រង់សំដីលោក Dinh Van Sang អគ្គនាយករងរបស់ក្រុមហ៊ុនដឹក
ជញ្ជូនភ្ញៀវតាមផ្លូវដែក សៃហ្គន បានអោយដឹងថា នៅពេលរថភ្លើងធ្វើដំណើរឆ្លងកាត់ផ្លូវ
ចរាចរក៏ស្រាប់តែមានរថយន្ដមួយគ្រឿងបើកឆ្លងកាត់ផ្លូវដែក ហើយបានបុករថភ្លើងតែម្ដង។
ទូរថភ្លើងចំនួន ៣ ត្រូវដាច់ចេញ ក្នុងនោះមានទូចំនួន ២ ត្រូវក្រឡាប់។

ដោយសារតែទូរថភ្លើងដែលបានក្រឡាប់ មិនមានមនុស្សជិះ ទើបមិនមានការស្លាប់កើត
ឡើង ប៉ុន្ដែយ៉ាងហោចក៏មានបុគ្គលិក ២នាក់ត្រូវរងរបួស។

រថភ្លើងដែលជួបនឹងគ្រោះថ្នាក់នេះគឺជារថភ្លើងដែលធ្វើដំណើរទៅមករវាងក្រុងសៃហ្គន
(ព្រៃនគរ) និងក្រុង Phan Thiet។ រថភ្លើងនេះបានជួបនឹងហេតុការណ៍ខាងលើ នៅពេល
ឆ្លងកាត់តំបន់ស្ថានីយ Suoi Van ក្នុងស្រុក Ham Thuan មានចម្ងាយពីក្រុង Phan Thiet
ប្រមាណជា ២០គម៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: vietnam train accident