CamNews

តារា 

Matthew Jarvis ថតស្រាតគាំទ្រ មនុស្សភេទទី ៣

Matthew Jarvis ខ្សែបំរើរបស់ក្រុម West Ham បានក្លាយជាបុរសទី ៣ បន្ទាប់ពី David Beckham
និង Freddie Ljungberg ដែលបានថតរូបដាក់ទស្សនាវត្ដីខ្ទើយ Attitude របស់អង់គ្លេស។

តារាបាល់ទាត់រូបនេះមានប្រពន្ធ និងកូន ២ រូបប៉ុន្តែគេបានប្រាប់ថា គេមិនស្អប់ខ្ពើម ឬរើសអើងនូវ
មនុស្សភេទទី ៣ នោះទេនេះហើយជាហេតុដែលគេព្រមថតរូបដាក់លើក្របទស្សនាវត្តីខ្ទើយនេះ។

ខ្ញុំរកឃើញថាមនុស្សភេទទី ៣ នៅតាមផ្លូវជាច្រើនដែលខ្ញុំធ្លាប់បានជួបសុទ្ធសឹងតែជាមនុស្សធម្មតា
ដូចគេដូចឯង ហើយគ្មានអ្វីគួរឱ្យបារម្ភ និងស្អប់ខ្ពើមនោះទេ Jarvis បានប្រាប់។ លោកក៏បានបន្តផង
ដែរថា វាពិតជាគួរឱ្យសោកស្ដាយណាស់នៅពេលដែលលោកបានក្រលេកទៅមើលអតីតកាលក្នុង
ឆ្នាំ ១៩៩០ ដែល Justin Fashanu បានធ្វើអត្ថឃាតដោយសារតែសាធារណៈជនរិះគន់ថាគេគឺជា
មនុស្សប្រភេទស្រលាញ់ភេទដូចគ្នា៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: football sport