ព័ត៌មានបច្ចេកវិទ្យា ៖ នៅរដូវវស្សា មានភ្លៀងធ្លាក់ញឹកញាប់ ជួនកាលធ្វើឲ្យសម្លៀកបំពាក់របស់អ្នក ហាលមិនបាន ស្ងួតល្អ ធ្វើឲ្យសម្លៀកបំពាក់មានក្លិនផ្អួរ ឬជួនកាល ធ្វើឲ្យខូចដល់សាច់ក្រណាត់សម្លៀកបំពាក់ របស់លោកអ្នកទៀតផង។ ខាងក្រោ មនេះ គឺជាគន្លឹះសំខាន់សម្រាប់ស្ត្រីមេផ្ទះទាំងឡាយ ក្នុងការជ្រើសរើសម៉ាស៊ីន បោកគក់ដ៏ល្អ មិនធ្វើឲ្យរំខាន ដល់ការងារប្រចាំថ្ងៃរបស់លោកអ្នក។
1. ពិនិត្យមើលការប្រើប្រាស់ថាមពល និងអគ្គីសនី៖ មនុស្សជាច្រើនបានជ្រើសរើស យកម៉ាស៊ីនបោកគក់សម្លៀកបំពាក់ ដែលមានតម្លៃថោក ប៉ុន្តែពួកគេមិនសូវចាប់អារម្មណ៍ ពី គុណភាព ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែង ជាពិសេស កម្រិតនៃការប្រើប្រាស់ ថាមពល អគ្គីសនីរបស់វាគឺមានកម្រិតខ្ពស់។
2. សមស្របទៅនឹងចំនួនសមាជិកគ្រួសារ៖ តើមានសមាជិកប៉ុន្មាននាក់នៅក្នុងគ្រួសារ? សូម ប្រាកដថា អ្នកបានជ្រើសរើសម៉ាស៊ីនដែលមានសមត្ថភាពផ្ទុកដ៏សមរម្យមួយ។ ឧទាហរណ៍៖ អ្នកមានសមាជិកគ្រួសារ ៣ ទៅ ៤ នាក់ អ្នកគួរ តែជ្រើសរើសយក ម៉ាស៊ីនបោកគក់ដែលមិនធំលើស
3. បច្ចេកវិទ្យា៖ ប្រសិនបើអ្នកជ្រើសរើសម៉ាស៊ីនបោកគក់ អ្នកក៏គួរពិចារណាទៅលើ បច្ចេកវិទ្យាទំនើបៗរបស់ម៉ាស៊ីនបោកគក់នាពេលបច្ចុប្បន្ន ដែលមានភ្ជាប់ជាមួយនូវ បច្ចេកវិទ្យា Digital Converter ដើម្បីសន្សំ សំចៃភ្លើង បច្ចេកវិទ្យា Smart Check ដើម្បីពិនិត្យមើល បញ្ហា ដែលកើតឡើងជាមួយម៉ាស៊ីនបោកគក់របស់លោកអ្នក ដោយមិនបាច់ចំណាយពេល ទៅទាក់ទងជាមួយភ្នាក់ងារជួសជុល មានស្លាបចក្រដើម្បីលាយសាប៊ូ និងទឹកឲ្យបានល្អ (Magic Despenser) ដើម្បីជៀសវាងកំណកសាប៊ូជាពិសេសជាប់លើសម្លៀកបំពាក់ពណ៌ខ្មៅ និង បច្ចេកវិទ្យា Wobble និង Magic Filter ដើម្បីថែរក្សា សាច់ក្រណាត់បានល្អជានិច្ច ព្រមទាំងបច្ចេកវិទ្យា Eco Tub Clean ដែលបង្ហាញនូវសញ្ញាប្រាប់ពី បញ្ហា ដែលបណ្តាលឡើងដោយសារធាតុគីមី និងកាកសំណល់ផ្សេងៗ នៅពេលដល់ពេលលាងធុង។
4. តម្លៃរបស់ម៉ាស៊ីនបោកគក់៖ អ្នកគួរចេះថ្លឹងថ្លែងទៅលើ ម៉ាស៊ីនបោកគក់ ដែលមានតម្លៃ សមរម្យ បើប្រៀបធៀបទៅនឹងអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់របស់វា ដើម្បីសន្សំសំចៃ ប្រាក់កាស។
5. ការធានា៖ សូមប្រាកដថា ម៉ាកនិងផលិតម៉ាស៊ីនបោកគក់នេះមានការធានា រយៈពេលយូរ ដែលអាចជឿជាក់បាន បើប្រៀបធៀបជាមួយផលិតផលផ្សេងទៀត។ ឧទាហរណ៍ ក្រុមហ៊ុសាមសុង ជាក្រុមហ៊ុនមួយដែលផ្តល់ការធានាដល់ការប្រើប្រាស់រយៈពេលយូរ ដល់ទៅ 10 ឆ្នាំ។
6. ស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិ ៖ បច្ចេកវិទ្យាម៉ាស៊ីនបោកគក់បច្ចុប្បន្ននេះត្រូវបានបែងចែកជាពីរប្រភេទ គឺ ម៉ាស៊ីនស្វ័យប្រវត្តិ និងពាក់កណ្តាលស្វ័យប្រវត្តិ ដែលផ្តល់គ្រប់តម្រូវការ។ ប្រភេទស្វ័យប្រវត្តិអ្នកអាចធានាថាការបោកគក់ដោយដៃរបស់អ្នកនឹងត្រូវបានត្រូវបានជំនួសដោយម៉ាស៊ីនតាំងពីដើមរហូតដល់ការបោកត្រូវបានបញ្ចប់។ ប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ គឺជាប្រភេទដែលតម្រូវឲ្យអ្នកប្រើប្រាស់ ធ្វើអន្តរាគមន៍ដោយ ផ្លាស់ប្តូរ ពីកន្លែងបោក ទៅដាក់នៅកន្លែងសម្ងួត និងដំណើរការមួយចំនួនផ្សេងទៀត។
7. ម៉ាស៊ីនបោកគក់ម៉ាកល្បីៗ ៖ អ្វីដែលអ្នកគិតថា ម៉ាស៊ីនបោកគក់ម៉ាកណា ដែលអ្នកគិតថាល្អ? ដោយសារសព្វថ្ងៃនេះ មានម៉ាស៊ីន បោកគក់ម៉ាកថ្មីៗជាច្រើន បាននាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដូច្នេះការជ្រើសរើសផលិតផល ម៉ាស៊ីនបោកគក់ណាដែលមានការទទួលស្គាល់ថាជាផលិតផលល្អ និងជាប់ចំណាត់ថ្នាក់ខាងលក់ដាច់ បំផុត។
8. ការសម្ងួត ៖ មុខងារសម្ងួតរបស់ម៉ាស៊ីនបោកគក់ គឺជារឿងសំខាន់ ជាពិសេស នៅក្នុងរដូវភ្លៀង ដែលមានការលំបាក ក្នុងការហាលសម្លៀកបំពាក់។ ម៉ាស៊ីនបោកគក់ ជាមួយនឹងមុខងារសម្ងួត នឹងជួយអ្នកក្នុងការសម្ងួត សម្លៀកបំពាក់បានឆាប់រហ័ស។
9. ទម្ងន់ម៉ាស៊ីន៖ សូមកុំមើលងាយទម្ងន់នៃម៉ាស៊ីនបោកសម្លៀកបំពាក់ដែលលោកអ្នកទិញ ប្រភេទដែលមានទ្វារមុខ អាច មានទម្ងន់ធ្ងន់ ចាប់ពី70គីឡូក្រាម រហូតដល់100គីឡូក្រាម។ ប្រសិនបើអ្នកដាក់ត្រូវដាក់វា នៅផ្ទះជាន់ទី២ សូមគិតម្តងទៀត ព្រោះវានឹងធ្វើឲ្យអ្នកពិបាកចល័តនៅពេលត្រូវផ្លាស់ប្តូរទីតាំងម្តងៗ។
9 ចំណុចខាងលើសុទ្ធតែជាអ្វីដែលម៉ាស៊ីនបោកគក់ Samsung ActivDual Wash អាចផ្តល់ឲ្យលោកអ្នកបាន។ សម្រាប់ ព័ត៌មានលម្អិត សូមអញ្ជើញទៅកាន់ហាងទំនើបសាមសុង ដែលនៅជិតលោកអ្នកបំផុត។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com
ប្រភព ៖ Samsung Cambodia