CamNews

ទូរស័ព្ទ 

iPhone 7 Plus ផ្ទុះប៉ើងអេក្រង់ បន្ទាប់ពីធ្លាក់ទៅលើឥដ្ឋ

ហ្វាប្លែតជំនាន់ថ្មីបំផុតមកពីក្រុមហ៊ុន Apple របស់អ្នកប្រើប្រាស់ចិនម្នាក់ បានផ្ទុះ បន្ទាប់ពីធ្លាក់ចុះ
លើកម្រាលឥដ្ឋ។

យោងតាម GizmodoChina ហេតុការណ៍ខាងលើនេះបានកើតឡើងនៅខែត្រយូណា ភាគនិរតីនៃ
ប្រទេសចិន។ ម្ចាស់របស់ទូរស័ព្ទនេះឱ្យដឹងថា ខ្លួនបានទិញ iPhone 7 Plus កាលពីខែតុលា ហើយ
ទូរស័ព្ទនេះបានផ្ទុះ បន្ទាប់ពីគាត់បានធ្វើឱ្យធ្លាក់ទៅលើឥដ្ឋ។

យោងតាមការរៀបរាប់ ទូរស័ព្ទនេះបានចាប់ផ្ដើមហុយផ្សែង។ ផ្សែងកាន់តែមានច្រើនឡើងៗ ចុង
ក្រោយវាក៏ផ្ទុះ ហើយអេក្រង់ក៏ប៉ើងចេញពីទូរស័ព្ទ។ រូបភាពដែលម្ចាស់ទូរស័ព្ទបានថត បង្ហាញថា
iPhone 7 Plus ដែលផ្ទុះនេះ បានខូចខាតទាំងស្រុង និងមិនអាចជួសជុលបាន។

នេះគឺជាករណីទីបីហើយដែលទាក់ទឹននឹង iPhone 7, 7 Plus ផ្ទុះ ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ។
កាលពីខែតុលា iPhone 7 មួយគ្រឿងរបស់មនុស្សម្នាក់បានឆេះ នៅពេលម្ចាស់កំពុងតែថតវីដេអូ។
មុននេះ ក៏មានទូរស័ព្ទជំនាន់ថ្មីរបស់ Apple បានផ្ទុះក្នុងរថយន្តរបស់គ្រួសារមួយនៅអូស្ដ្រាលីផង
ដែរ។

ព័ត៌មានលំអិតស្ដីអំពីការផ្ទុះដែលទាក់ទឹននឹង iPhone មិនត្រូវបានគេបង្ហើបឱ្យដឹង ហើយតាមធម្មតា
Apple ក៏មិនបានប្រតិកម្មអ្វីចំពោះករណីទាំងនេះ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ GizmodoChina


Tags: iPhone 7 Plus ផ្ទុះ ចិន