CamNews

ព័ត៌មានបច្ចេកវិទ្យា 

សាមសុង បង្ហាញរូបរាង Galaxy Tab S2 ដែលជាថែបប្លែតពិសេស​សម្រាប់ការអាននិងទស្សនា

បច្ចេកវិទ្យា ៖ ទីបំផុតក្រុមហ៊ុន​ សាមសុងអេឡិចត្រូនិច បានបង្ហាញរូបរាងជាផ្លូវការ របស់ Galaxy Tab S2 ដែល​សកល​លោកកំពុងតែទន្ទឹងរង់ចាំ​ ជាយូរមកហើយ។ Galaxy Tab​ ជំនាន់ថ្មី របស់ សាមសុង នៅតែបន្តផ្តល់ភាពអស្ចារ្យ​របស់ អេក្រង់​ប្រភេទ Super AMOLED ដែលធ្វើឲ្យ​ការអាន​ និងការមើល កម្មវិធីឌីជីថល​ ​កាន់តែ​​ប្រសើរឥតខ្ចោះ។ Galaxy Tab S2 ត្រូវបានរចនាឡើងពីលោហៈធាតុយ៉ាងប្រណិត ស្តើងហើយស្រាល និងមាន​លក្ខណៈពិសេស ក្នុងការបង្កើនសមត្ថភាពប្រើប្រាស់​​ស្របនឹង​តម្រូវការទីផ្សារ​របស់​អតិថិជន។

លោក ជេខេ ​ស៊ីន នាយកប្រតិបត្តិ និងជាប្រធាន ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទដៃ របស់ក្រុមហ៊ុន សាមសុង បានមានប្រសាសន៍ថា «Galaxy Tab S2 មិនត្រឹមតែជាថែបប្លែត​ដែលមាន​រាងស្តើង ហើយស្រាលប៉ុណ្ណោះទេ វាថែមទាំងផ្តល់នូវដំណើរការប្រើប្រាស់​ដ៏ឆាប់​រហ័ស និងធ្វើឲ្យលោកអ្នកមានភាព ងាយស្រួល​ក្នុងការទស្សនា ក៏ ដូចជាប្រតិបត្តិការ​ទៅលើ​មុខងារផ្សេងៗ បានយ៉ាងអស្ចារ្យ»។ ​លោកបន្តថា «យើងជឿជាក់ថា Samsung Galaxy Tab S2 គឺជាថែបប្លែត ដែលរចនាឡើងសម្រាប់ការទស្សនា ហើយអ្នកប្រើ អាចយកតាមខ្លួន​​បានគ្រប់ទីកន្លែង។»


អេក្រង់ប្រភេទ Super AMOLED ថ្មីអស្ចារ្យ​ល្អបំផុត​ សម្រាប់ការអាន​ និងទស្សនា

កម្រាស់ស្តើងត្រឹមតែ 5.6 មីលីម៉ែត្រ និងទម្ងន់ 389 ក្រាម (ទំហំ 9.7 អ៊ីញ) និង 265 អ៊ីញ (ទំហំ 8.0 អ៊ីញ) ។​ Galaxy Tab S2 រចនាឥតខ្ជោះ សម្រាប់ការអាន​​ នៅលើអេក្រង់ Super AMOLED ដ៏អសា្ចរ្យ។ តាមរយៈការបង្កើតឡើងវិញ ជាមួយ​បទពិសោធន៏ដូចគ្នាក្នុងការអាន​ឯកសារបោះពុម្ពជំនាន់មុន​ ។ Galaxy Tab S2 អាចផ្តល់នូវ​ភាពងាយស្រួលក្នុងការអាន​ឯកសារប្រភេទឌីជីថល ដូចជា e-books ទស្សនាវដ្តី គេហទំព័រ ព័ត៌មានថ្មីៗ។ ការអាននេះ ផ្តល់នូវបទពិសោធន៍រីករាយដែល​ធ្វើឲ្យអ្នក​កាន់​តែងាយ ហើយអាចឲ្យអ្នក​អូសរំលងនូវចំណុចដែលមិនចាំបាច់​បានលឿន។​

ថែបប្លែតមួយនេះ ក៏បង្ហាញជម្រៅរូបភាពភ្លឺច្បាស់​ និងភាពលម្អិត​ ដែលផ្តល់តាមរយៈបទពិសោធន៍នៃការអាននៅលើអេក្រង់ Super AMOLED មានពណ៌ដូចធម្មជាតិ​ដល់ទៅ 94 ភាគរយ។  ឥឡូវនេះ អ្នកប្រើប្រាស់អាចរីករាយជាមួយពណ៌រូបភាពដូចធម្មជាតិពិតៗ ហើយអាចបញ្ជាទិញទំនិញតាមអនឡាញ ដោយមិនបារម្ភពីការទិញទំនិញខុសពណ៌​ជាមួយនឹងរូបភាពនៅលើអេក្រង់ Galaxy Tab S2 ។

ជាងនេះទៅទៀត Galaxy Tab S2 បន្តផ្តល់នូវបច្ចេកវិទ្យាចុងក្រោយរបស់អេក្រង់ ក្នុងការទទួលនូវបទពិសោធន៍រូបភាពកាន់តែអស្ចារ្យ។​  ជាមួយអេក្រង់ដែលប្តូរពន្លឺបាន តាមកម្រិតពណ៌ និងកម្រិតពន្លឺ មិនថានៅទីងងឹត ឬនៅក្រោមពន្លឺថ្ងៃ​ នោះលោកអ្នកនឹងអាចមើលឃើញបានកាន់តែច្បាស់។ វាក៏ជួយអ្នកឲ្យអានអត្ថបទនៅលើ​អេក្រង់ ក្នុងរយៈពេលយូរដោយមិនស្រវាំងភ្នែកផងដែរ។ ដោយមានស៊ុំព័ទ្ធពីលោហៈស្តើង និងស្រាលបំផុត អ្នកអាចកាន់ Samsung Tab S2 ពេញមួយថ្ងៃ ទៅគ្រប់ទីកន្លែង។ ការរចនារូបរាងដ៏ទំនើបសមស្របគ្រប់តម្រូវការ​ ក្នុងការមើលរូបភាព និងអានគ្រប់ទីកន្លែង គ្រប់ពេលវេលា។

ផលិតភាពអស្ចារ្យ និង ការភ្ជាប់មុខងារជាមួយកម្មវិធី Users On-The-Go

Galaxy Tab S2 នាំមកនូវភាពបន់បែនគ្មានគូប្រដូច ដើម្បីផ្តល់នូវប្រសិទ្ធិភាព និងផលិតភាព​ខ្ពស់បំផុតដល់អ្នក​ប្រើប្រាស់។ ថែបប្លែតនេះភ្ជាប់​មកជាស្រេចនូវកម្មវិធី Microsoft Office Solutions** ដើម្បីបង្កើត និងកែ សម្រួល​ឯកសារ នៅពេលអ្នកកំពុងធ្វើដំណើរ ជាមួយនឹងសមត្ថភាពផ្ទុកឯកសារដ៏គួរឲ្យទុកចិត្ត នៅ​លើកម្មវិធី OneDrive រហូតដល់100GB ដោយឥតគិតថ្លៃ សម្រាប់រយៈពេល2 ឆ្នាំ។ វាអាចប្រើជាមួយនឹងក្តារចុច​ប្រភេទ ​Book Cover ដែលអាចផ្តល់នូវទំនុកចិត្ត​បាន​ដូចជាក្តារចុច របស់កំព្យូទ័រទូទៅបាន​ជាមួយនឹង trackpad ។

សមត្ថភាពគ្រប់គ្រងកាន់តែអស្ចារ្យរបស់ Galaxy Tab S2 គឺភ្ជាប់ជាមួយមុខងារ ដ៏ងាយស្រួលសម្រាប់ ការ ស្កេនម្រាមដៃ ។​​ ​ប្រព័ន្ធរក្សាសុវត្ថិភាព​​កម្រិត​ខ្ពស់នេះ ផ្តល់នូវលក្ខណៈ​ងាយស្រួល ដើម្បីចូលទៅកាន់​ថែបប្លែត​ផ្ទាល់​ខ្លួន​​បាន​​យ៉ាង​ងាយស្រួល ដោយគ្រាន់តែចុចលើប៊ូតុងដើម។ Galaxy Tab S2 ភ្ជាប់ជាមួយនូវមុខងារ គ្រប់គ្រងវ័យឆ្លាត ដែល​បង្ហាញ​អំពីការកំណត់មុខងារ ដោយស្វ័យប្រវត្តិ រួមទាំងកម្រិត នៃថាមពលថ្ម ទីតាំង ផ្ទុកទិន្នន័យ និង RAM  សម្រាប់អ្នកប្រើប្រាស់ ដើម្បីគ្រប់គ្រងថែបប្លែត របស់ពួកគេ​ប្រកបដោយ​ប្រសិទ្ធិភាព។ វាក៏មានភ្ជាប់ជាស្រេច ជាមួយនឹងកម្មវិធីកំចាត់មេរោគ ដែលជាការ​ការពារ​​បន្ថែមមួយស្រទាប់ទៀត។

លើសពីនេះទៅទៀត Galaxy Tab S2 ផ្តល់នូវមុខងារច្រើន ដែលអាចឲ្យអ្នកប្រើប្រាស់​អាចចូលមើល និង ដំណើរការកម្មវិធីពីរដំណាលគ្នាបាន។ ជាមួយនឹងផ្ទាំងផុសឡើង អ្នកប្រើប្រាស់អាចបើកកម្មវិធីជាច្រើនក្នុងពេល តែមួយ។ Galaxy Tab S2 ផ្តល់នូវ​រចនា​សម្ព័ន្ធនៃទីតាំងផ្ទុកឯកសារកាន់តែប្រសើរ ដែលធ្វើឲ្យឯកសារកាន់តែ មានរបៀបជាងមុន។


Samsung Galaxy Tab S2 នឹងភ្ជាប់មកជាមួយនូវជម្រើសក្នុងការភ្ជាប់ ទីតាំងផ្ទុកឯកសារ។  Galaxy Tab S2 មានពីរប្រភេទ៖ ប្រភេទទំហំ 9.7 អ៊ីញ និង 8.0 អ៊ីញ មាន Wi-Fi និង LTE ឬក៏មានតែ Wi-Fi  ជាមួយ​អង្គចងចាំក្នុងម៉ាស៊ីន 32GB ឬ 64GB និងអាចបន្ថែម Micro SD​ Card រហូតដល់ 128GB បន្ថែមទៀត។ Galaxy Tab S2 នឹងមានវត្តមាននៅលើទីផ្សារ ចាប់ពី​ខែសីហា ឆ្នាំ2015 ខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិត និងរូបភាពផលិតផល  សូមចូលទៅកាន់  www.samsungmobilepress.com

*ទម្ងន់របស់ថែបប្លែតខាងក្រោម តែចំពោះ Galaxy Tab S2 ទំហំ9.7-inch និង 8.0-inch ប្រភេទWi-Fi ប៉ុណ្ណោះ

**កម្មវិធី Microsoft Word, Excel, PowerPoint និង OneNote ដែលផ្តល់ឲ្យ និងអាចខុសគ្នា​ទៅតាមតំបន់ផ្សេងៗគ្នា។

ព័ត៌មានលម្អិតបន្ថែម និងរូបភាពផលិតផល សូមចូលទៅកាន់ www.samsungmobilepress.com

ព័ត៌មានលម្អិតនៃ Galaxy Tab S2 ទំហំ 9.7 អ៊ីញ

Network

LTE : 700/ 800/ 850/ 900/ 1800/ 1900/ 2100/ 2600

3G : 850/ 900/ 1900/ 2100

2G : 850/ 900/ 1800/ 1900

AP

Quad 1.9GHz + Quad 1.3GHz, Octacore application processor

Display

9.7” 2048x1536(QXGA) Super AMOLED

OS

Android 5.0 (Lollipop)

Camera

8MP AF(rear), 2.1MP(front)

Video

H.263, H.264(AVC), MPEG4, VC-1, WMV7, WMV8, VP8

Recording: QHD(2560x1440)@30fps

Playback: UHD(3840x2160)@30fps

Audio

MP3, AAC, AAC+, eAAC+, WMA, Vorbis, FLAC

Google Mobile Service

Chrome, Gmail, Google Search, Maps, YouTube, Hangouts, Play Store, Play Movies & TV, Play Music, Drive, Photos

Connectivity

Wi-Fi 802.11 a/b/g/n/ac MIMO (2.4GHz/5GHz), Wi-Fi Direct, Bluetooth®4.1 BLE

GPS

GPS, GLONASS

Sensor

Accelerometer, Finger Scanner, Gyroscope, Compass, Hall Sensor, RGB Sensor 

Memory

3GB(RAM) + 32/64GB internal memory

microSD up to 128GB

Dimension / Weight

169 x 237.3 x 5.6mm, 389g(Wifi)/392g(LTE)

Battery

5,870mAh

 

ព័ត៌មានលម្អិតនៃ Galaxy Tab S2 ទំហំ 8.0 អ៊ីញ

 

Network

LTE : 700/ 800/ 850/ 900/ 1800/ 1900/ 2100/ 2600

3G : 850/ 900/ 1900/ 2100

2G : 850/ 900/ 1800/ 1900

AP

Quad 1.9GHz + Quad 1.3GHz, Octacore application processor

Display

8.0” 2048x1536(QXGA) Super AMOLED

OS

Android 5.0 (Lollipop)

Camera

8MP AF(rear), 2.1MP(front)

Video

H.263, H.264(AVC), MPEG4, VC-1, WMV7, WMV8, VP8

Recording: QHD (2560x1440) @30 fps

Playback: UHD (3840x2160) @ 30fps

Audio

MP3, AAC, AAC+, eAAC+, WMA, Vorbis, FLAC

Google Mobile Service

Chrome, Gmail, Google Search, Maps, YouTube, Hangouts, Play Store, Play Movies & TV, Play Music, Drive, Photos

Connectivity

Wi-Fi 802.11 a/b/g/n/ac MIMO (2.4GHz/5GHz), Wi-Fi Direct, Bluetooth®4.1 BLE

GPS

GPS, GLONASS

Sensor

Accelerometer, Finger Scanner, Gyroscope, Compass, Hall Sensor, RGB Sensor

Memory

3GB (RAM) + 32/64GB internal memory

microSD up to 128GB

Dimension / Weight

134.8 x 198.6 x 5.6mm, 265g(Wifi)/ 272g(LTE)

Battery

4,000mAh

 

*គ្រប់មុខងារ លក្ខណៈពិសេស ព័ត៌មានលម្អិត និងព័ត៌មាននៃផលិតផល ដែលផ្តល់នៅក្នុងឯកសារនេះ ប៉ុន្តែ មិនកំណត់អំពី អត្ថប្រយោជន៍ ការរចនាម៉ូត តម្លៃ ធាតុផ្សំ ការបំពេញមុខងារ ទីតាំងទំនេរ និងសមត្ថភាព របស់ផលិតផល​នឹងអាចត្រូវកែប្រែ ដោយមិនមានការបញ្ជាក់ជាមុន

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរ​ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយប្រើប្រព័ន្ធអគ្គិសនី និងប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ អាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com


ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Samsung Galaxy Tab S2