CamNews

ព័ត៌មានបច្ចេកវិទ្យា 

Yahoo មានអនាគតបែបណា ពេលលក់ទៅឱ្យ Verizon?

កាលពីថ្ងៃទី ២៥កន្លងទៅ Verizon បានប្រកាសជាផ្លូវការថា បានទិញយក “ទ្រព្យស្នូល” របស់
Yahoo ក្នុងតម្លៃ ៤,៨ពាន់លានដុល្លារ។ ប៉ុន្តែ ក្រុមហ៊ុននេះ មិនបាននិយាយលំអិតក្នុងសេចក្ដី​ប្រកាសរបស់ខ្លួនអំពីទ្រព្យផ្សេងៗដែលពួកគេនឹងទទួលបានពី Yahoo!។

Tech Crunch បានចេញផ្សាយថា ឈ្មោះយីហោ រួមនឹងនិមិត្តសញ្ញាឧទានដែលធ្លាប់ល្បីឈ្មោះ
កន្លងមក នឹងលែងនៅជារបស់ Yahoo ទៀតហើយ។ Verizon ឱ្យដឹងថា ៖ “ប្រការនេះមានន័យថា
នៅពេលកិច្ចព្រមព្រៀងបានសម្រេច (តាមគម្រោង នៅត្រីមាសទី១ ឆ្នាំ ២០១៧) នោះ ផ្នែកដែល
នៅសល់របស់ Yahoo នឹងត្រូវប្ដូរទៅជាឈ្មោះផ្សេង និងក្លាយជាក្រុមហ៊ុនភាគហ៊ុនសាធារណៈ
ក្នុងវិស័យជំនួញ និងវិនិយោគពាណិជ្ជកម្ម”។

បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា តើ Verizon និង AOL នឹងរក្សាឈ្មោះ Yahoo! ដែលពួកគេកំពុង
កាន់កាប់ដែរ ឬអត់។ មើលជារួម ពួកគេ នៅតែមានចិត្តចង់រក្សាឈ្មោះបណ្ដាយីហោ ដែលពួកគេ
បានទិញ ម្យ៉ាងវិញទៀត Yahoo ក៏មិនមែនជាឈ្មោះធម្មតាក្នុងពិភពបច្ចេកវិទ្យា។ អគ្គនាយកប្រតិ
បត្តិរបស់ AOL លោក Tim Armstrong ថ្លែងថា នឹងមិនលូកដៃចូលទៅក្នុងបណ្ដាយីហោ ពិសេស
គឺនៅក្នុងពេលបច្ចុប្បន្ន។
គិតមកដល់ពេលនេះ ទ្រព្យដែលនៅសល់របស់ Yahoo បន្ទាប់ពីការទិញដូររបស់ Verizon រួមមាន
សាច់ប្រាក់ ក៏ដូចជាភាគហ៊ុនរបស់ពួកគេនៅ Alibaba និង Yahoo Japan។

ទន្ទឹមនឹងនេះ IP តភ្ជាប់ពិសេសទៅកាន់ទ្រព្យសំខាន់របស់ Yahoo ក៏នឹងត្រូវបានទៅលើ Verizon
ហើយ Yahoo នៅតែស្វែងរកឱកាសដើម្បីលក់ ប៉ាតង់ (ប័ណ្ណកម្មសិទ្ធិបញ្ហា) របស់ខ្លួន ក្នុងតម្លៃ
ប្រហែល ១ពាន់លានដុល្លារអាមេរិក។

Yahoo ឱ្យដឹងថា ខ្លួនមានប៉ាតង់ប្រហែល ៤.០០០ ប៉ុន្តែ មិនទាន់មានការព្រមព្រៀងណាមួយ
សមស្របជាមួយនឹងការចង់បានរបស់ខ្លួន។

ខណៈនេះដែរ ភាគហ៊ុនរបស់ Yahoo នៅ Alibaba និង Yahoo Japan ត្រូវបានកំណត់តម្លៃជា
បន្តបន្ទាប់គឺ ៣១,២ពាន់លានដុល្លារ និង ៨,៣ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន Yahoo បាន
រំលឹកថា ពួកគេបានបោះបង់គម្រោងលក់ភាគហ៊ុនខាងលើ។

អំពីសាច់ប្រាក់ Yahoo ឱ្យដឹងថា “ពួកគេនឹងសងប្រាក់ទៅឱ្យភាគហ៊ុនិក (ម្ចាស់ភាគហ៊ុន)ទាំង
អស់ នៅពេលវេលាសមស្រប”។

Marissa Mayer គឺជាអគ្គនាយកប្រតិបត្តិ ក៏ដូចជាអ្នកដែលត្រូវបានគេជួលដើម្បីទាញ Yahoo ឱ្
យក្រោកឈរនៅក្នុងស្ថានភាពលំបាក ប៉ុន្តែ ចុងក្រោយ ក៏នៅតែបរាជ័យ បន្ទាប់ពីការគ្រប់គ្រង
រយៈពេលប៉ុន្មានឆ្នាំមកនេះ។ លោកស្រី Marissa Mayer ថ្លែងថា ខ្លួននឹងនៅជាមួយ Yahoo បើ
ទោះមានរឿងអ្វីកើតឡើង។

ប្រែសម្រួល ៖ បុត្រា


Tags: Yahoo Verizon ទិញលក់