CamNews

ព័ត៌មានបច្ចេកវិទ្យា 

កញ្ញា មាន សូនីតា ស្វែងរកការកម្សាន្តនៅផ្ទះដែលស័ក្តិសមសម្រាប់នាង

បច្ចេកវិទ្យា ៖ មួយរយៈ   មកនេះ គេសង្កេតឃើញថា តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា មាន សូនីតា កាន់តែ ទទួលបានកា​រ​   គាំទ្រយ៉ាងខ្លាំង នៅតាមបណ្តាញសង្គម ជាមួយម៉ូដសម្លៀកបំពាក់​ច្នៃពីក្រមាខ្មែរ និងការ តុបតែងខ្លួន  បែប  យុវវ័យ ពិតជា  ស័ក្តិសមទៅនឹងទម្រង់មុខដ៏ស្រស់ ផូផង់ របស់ នាង ពេលនេះ កញ្ញា មាន សូនីតា បានប្រាប់ថានាងកំពុងស្វែងរកការកម្សាន្តផ្ទាល់ខ្លួននៅផ្ទះ មួយ ដែលផ្តល់  នូវ  ទំនុកចិត្ត និង  ស័ក្តិសមឥតខ្ចោះ សម្រាប់     តា រា ជាទីចំណាប់អារម្មណ៍របស់ មហាជន ដូចជានាង។

ជាមួយនឹងជីវភាពប្រចាំថ្ងៃដ៏មមាញឹករបស់ កញ្ញា មាន សូនីតា តែងតែត្រូវ   ជួបនឹងមនុស្សជាច្រើន និង ចំណាយពេលវេលាជាច្រើននៅមុខកាម៉េរ៉ា សើ្ទររកពេលសម្រាកគ្មាន ប៉ុន្តែ ​ ទោះបីជាយ៉ាងណា ក៏ដោយ នាងនៅតែមិនចង់ឲ្យមានការខកខាននូវការកម្សាន្តផ្ទាល់ខ្លួនឡើយ។

សូនីតាបានថ្លែងថា «ខ្ញុំចូលចិត្ត  ទស្សនា  ខ្សែភាពយន្ត ការបង្ហាញម៉ូដសម្លៀកបំពាក់ និងតាមដាន រាល់ ប្រធានបទថ្មីៗណាស់ប៉ុន្តែខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីតាមដានគ្រប់កម្មវិធីទូរទស្សន៍ នោះទេ ដូច្នេះ ខ្ញុំត្រូវការអ្វីមួយដែលអាចថតទុកនូវកម្មវិធីណា  ដែលខ្ញុំចូលចិត្ត ហើយផ្សាយចំម៉ោង ដែលខ្ញុំកំពុង រវល់»។

កញ្ញាបានប្រាប់ថា បន្ទាប់ពីចូលរួមក្នុងការបើកសម្ពោធផលិតផលរបស់ក្រុមហ៊ុន Samsung នាងក៏ បាន យល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍ដ៏មហិមារបស់ទូរទស្សន៍ប្រភេទថ្មី Samsung SUHD ។

«វាអាចថតទុកនូវកម្មវិធីទូរទស្សន៍ដោយ  ស្វ័យប្រវត្តិ តាមពេលវេលាដែលយើងបានកំណត់ ទោះបី ជា យើងកំពុងរវល់នៅខាងក្រៅក៏ដោយ ហើយ   យើងអាចចំណាយពេលត្រឹមតែរយៈពេល ២វិនាទី ប៉ុណ្ណោះ ដើម្បីបើកមើលកម្មវិធីទូរទស្សន៍ និងប្រើប្រាស់    អ៊ីនធឺណែត ក្នុងពេលតែមួយ បានដោយ មិនមាន ការរំខាន ភ្នែក។»

កញ្ញា មាន សូនីតា បានប្រាប់ថា នាងចូលចិត្តមើលទូរទស្សន៍នៅផ្ទះ ជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ «ជាមួយនឹងទូរទស្សន៍ Samsung SUHD ធ្វើឲ្យយើង   មានអារម្មណ៍រំភើបហាក់ដូចជាយើងកំពុងតែ ទស្សនារឿងនៅក្នុងរោងកុនដូច្នេះដែរ ហើយយើងថែមទាំងអាចបញ្ចេញអារម្មណ៍ទៅតាមសាច់រឿង ដោយមិនខ្វល់ពីអ្វីទាំងអស់»។

កញ្ញា មាន សូនីតា បានថ្លែងដោយរំជើបរំជួលថា «  ពេល ខ្លះ ខ្ញុំទស្សនាខ្សែភាពយន្តតាមទូរស័ព្ទដៃ ពេលនៅខាងក្រៅ បើសិនជាមានទូរទស្សន៍ Samsung SUHD    នេះ ពេលមកដល់ក្នុងផ្ទះ ខ្ញុំពិតជា អាច បន្តទស្សនាខ្សែភាពយន្តនោះ នៅលើកញ្ចក់ទូរទស្សន៍វិញ បានភ្លាមៗតែម្តង»។

ទូរទស្សន៍ប្រភេទថ្មីនេះ បំពាក់នូវបច្ចេកវិទ្យាណានូគ្រីស្តាល់ ដែល  ផ្តល់នូវរូបភាពភ្លឺច្បាស់ និងមាន ពណ៌ច្រើនជាង ទូរទស្សន៍ UHD ធម្មតារហូតដល់៦៤ដង និងមានកញ្ចក់កោង អាច  ទស្សនាបានពី គ្រប់ជ្រុងទាំងអស់។

ទូរទស្សន៍សាមស៊ុងSUHD មានស៊េរី JS9500 និង  JS 9000  ដែល មានទំហំ ៥៥អ៊ីញ ៦៥អ៊ីញ និង ៧៨ អ៊ីញ ដែលលោកអ្នក អាចរក ទិញ បាននៅលើទីផ្សារ កម្ពុជា សម្រាប់  ភ្ជាប់  ទំនាក់ទំនងរបស់ មនុស្ស ទៅកាន់ការកម្សាន្តគ្មានដែនកំណត់។

ចុះអ្នកវិញចង់បានទូរទស្សន៍ដ៏អស្ចារ្យ ដូចជាតារារូបស្រស់នេះដែរទេ?

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែក  បច្ចេកវិជ្ជា  ដោយ ផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែ ប្រសើរ​  ឡើង  ​នូ  វពិភព ទូរ ទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រ   លើតុ ម៉ាស៊ីន ថតរូប ឧបករណ៍ ផ្ទះ បាយ ម៉ាស៊ីន  ថត  ចម្លង ប្រព័ន្ធ LTE ឧបករណ៍  វេជ្ជសាស្ត្រ  ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge SUHD TV