នៅក្នុងវ័យ ៦០ ឆ្នាំដែល ត្រូវគេហៅថា លោកតាហើយនោះ រាងកាយពិតជា មិននៅរឹងមាំ ដូចក្មេង នោះទេ ។ តែលោកតា Neal Unger នឹងបង្ហាញថា វាជាការគិត ខុសមួយរបស់មនុស្សភាគច្រើន ។
លោកតា Neal Unger ដែលមានឈ្មោះ ហៅក្រៅថា The Dude គឺជាលោកតា ដែលមានវ័យ ៦០ ឆ្នាំតែ នៅមានកាយសម្បទារ រឹងមាំគ្រាន់បើ ។ លោកតា បានប្រាប់ថា ការលេងស្គីក្តា របស់គាត់ គឺជាបទពិសោធន៍ ថ្មីមួយក្នុងជីវិត ហើយគាត់ចង់ដឹងថា តើនៅក្នុងវ័យនេះ គាត់អាចសប្បាយនិង មានអារម្មណ៍ថាក្មេង ដល់កំរិតណា?
លោកតាប្រាប់ថា គាត់មិនអាច លេងក្បាច់ ដូចក្មេងៗនោះទេ តែគាត់លេង ស្គីក្តានេះ ក៏ដើម្បីចង់ សប្បាយ លាយជាមួួយនិង ការធ្វើអោយ សុខភាពល្អផងដែរ ។ ក្រៅពីនេះ លោកតា សុំបង្ហាញថា វាពិតជា អាចទៅរួចដែល យើងជាមនុស្សចាស់ ឬអ្នកដែលមានជំងឺ អ្នកដែលមិនរឹងមាំ អាចជំនះ ឧបសគ្គ និងយកឈ្នះជំងឺ ទាំងនោះបាន ប្រសិនបើយើង ខំប្រឹងប្រែង និងលេងកីឡា ៕
ដោយ ៖ កុសល
ប្រភព ៖ youtube