CamNews

ប្លែកៗ 

វីដេអូ៖ ហួចចិត្ដ និយាយទូរសព្ទបានបន្ដិច ចោរជិះកង់ឆក់យកទៅបាត់

 
អង់គ្លេស៖ រឿងរ៉ាងដែលគួរអោយហួសចិត្ដមួយ ត្រូវបានកាមេរ៉ា មុខហាងលក់ទំនិញមួយ
កន្លែងចាប់បាន ហើយបង្ហោះចូលក្នុងអ៊ីនធ័រណេត ខណៈដែលចោរ ចិត្ដជាម្នាក់ បានឆក់
ទូរសព្ទអតិថិជនម្នាក់ ដោយការជិះកង់យ៉ាងស្ទាត់ជំនាញរបស់គេ។



រឿងរ៉ាងដែលហួសចិត្ដនេះ ត្រូវបានកើតឡើង នៅតាមដងផ្លូវចាក់ថ្មមួយ កន្លែងប៉ែកខាងជើង
ទីក្រុង London ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏បុរសដែលត្រូវចោរឆក់ទូរសព្ទនោះ មិនត្រូវ
បានគេស្គាល់ឈ្មោះទេ។ តែគាត់បាននិយាយថា គ្រាន់តែដាក់ទូរសព្ទចុះពីដៃ ដែលបានcall
ទៅមិត្ដភ័ក្ររបស់គាត់ ចោរនោះឆក់យកភ្លាមតែម្ដង។ ដោយហួសចិត្ដពេក គាត់ក៏ដូចចោល
ក្នុងហាង ដោយមិនបានស្រែកអ្វីទាំងអស់។



បើតាមរបាយការណ៍របស់ក្រុមប៉ូលីស បានបង្ហាញថា ថ្មីៗនេះ មានក្រុមឆក់ទូរសព្ទ ដែលជា
ក្មេងស្ទាវជាច្រើននាក់ ក្នុងទីក្រុងឡុងដុន ហើយការឆក់របស់គេនោះទៀតសោត គឺគេប្រើតែ
មធ្យោបាយកង់នេះឯង។ របាយការណ៍ខាងលើ ក៏បានបន្ដដែរថា គឺវាមានចំនួន ៦៤ភាគរយ
ហើយសម្រាប់ ៣ឆ្នាំចុងក្រោយនេះ។

ដោយ៖ វត្ដី
ប្រភព៖ dailymail


Tags: Unbelievable strange biker UK