CamNews

ទូរស័ព្ទ 

Galaxy Note 7 មានម៉ាស៊ីនស្កេតប្រស្រីភ្នែក និងកាមេរ៉ា 12 MP

ថ្មីៗនេះ Zauba (គេហទំព័រជំនាញខាងតាមដានការនាំចេញនាំចូលរបស់ឥណ្ឌា) បានផ្ដល់ព័ត៌មាន
មួយចំនួន ទាក់ទឹននឹងស្មាតហ្វូន Galaxy Note7 របស់ Samsung ដែលជិតនឹងបង្ហាញខ្លួននាពេល
ខាងមុខ។ យោងតាម Zauba ស្មាតហ្វូន Galaxy Note7 នឹងបំពាក់ម៉ាស៊ីនស្កេនប្រស្រីភ្នែក និង
បច្ចេកវិទ្យាទប់ទល់នឹងជម្រាមទឹក។

Zauba បានឱ្យដឹងថា Galaxy Note7 នឹងមានអេក្រង់ 6 inch ខណៈដែលប្រភពព័ត៌មានផ្សេងពីនេះ
សុទ្ធតែអះអាងថា Galaxy Note7 នឹងប្រើអេក្រង់ Super AMOLED 5,7 inch ដែលមានរីសូលូសឹន
1440 x 2560 pixel ។

ទន្ទឹមនឹងនេះ Zauba ក៏បានបង្ហើបឱ្យដឹងដែរថា ហ្វាប្លែតថ្មីរបស់ Samsung គឺ Galaxy Note7 នេះ
នឹងបំពាក់កាមេរ៉ាក្រោយ មានទំហំ 12 MP ដូចទៅនឹង Samsung Galaxy S7 និង Samsung Galaxy
S7 Edge។ កាលពីសប្ដាហ៍មុន គេឃើញមាន ម៉ូឌុល ម៉ាស៊ីនថត 12MP សម្រាប់ SM-N930F
(Galaxy Note 7) ត្រូវបានគេនាំចេញពីប្រទេសកូរ៉េខាងត្បូង ទៅកាន់ឥណ្ឌា នេះបើតាមទំព័រ
Zauba។

Zauba បានបន្តថា ម៉ាស៊ីនថតខាងក្រោយរបស់ Galaxy Note7 ក៏មានបំពាក់បច្ចេកវិទ្យាទប់ទល់
នឹងភាពរំញ័រ (OIS)។

ក្រៅពីនេះ ប្រភពព័ត៌មានក៏បានអះអាងថា Galaxy Note7 នឹងប្រើប្រាស់ឈីប Snapdragon 820
នៅទីផ្សារអេមរិក និងចិន។ ចំណែកឈីប Exynos 8893 សម្រាប់ទីផ្សារផ្សេងពីនេះ។ Galaxy
Note7 នឹងមាន RAM 4 GB ហើយវាក៏នឹងត្រូវបានបំពាក់ម៉ាស៊ីនស្កេនក្រយៅដៃ ទន្ទឹមនឹងម៉ាស៊ីន
ស្កេនប្រស្រីភ្នែកផងដែរ។ រីឯកាមេរ៉ាមុខរបស់ស្មាតហ្វូននេះ នឹងមានទំហំ 5 MP។ ចំណែកថ្មរបស់វា
មានថាមពល 3500mAh (មានផ្ទុកមុខងារសាកថ្មល្បឿនលឿន)។

Galaxy Note7 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 6.0 ។ ស្មាតហ្វូននេះក៏បំពាក់បច្ចេក
វិទ្យាទប់ទល់នឹងជម្រាបទឹកតាមស្ដង់ដា IP68 ដែលអនុញ្ញាតឱ្យវាដំណើរការធម្មតាក្នុងរយៈពេល
៣០នាទី នៅក្នុងទឹកជម្រៅ ១ម៉ែត្រ។

តាមគម្រោង Samsung Galaxy Note 7 នឹងត្រូវបានឧទ្ទេសនាមនៅថ្ងៃទី ២សីហាខាងមុខ ហើយវា
នឹងត្រូវបានដាក់លក់ ចាប់ពីថ្ងៃទី ១៥សីហា។

ប្រែសម្រួល ៖ បុត្រា


Tags: Galaxy Note 7 ស្មាតហ្វូន ស្កែនប្រស្រីភ្នែក