CamNews

ព័ត៌មានបច្ចេកវិទ្យា 

Galaxy Note 7 ផ្ទុះ បណ្ដាលឱ្យរថយន្តមួយគ្រឿងត្រូវឆេះ

ពុំមាននរណាម្នាក់ស្មានបានថា ការផ្ទុះ Galaxy Note 7 បែរជានាំឱ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ
ពិសេសគឺនៅពេលដែល Samsung ប្រមូលមកវិញនូវ Galaxy Note 7។

យោងតាមព័ត៌មានដែលទើបបានចែករំលែកដោយទំព័រ Fox ករណីផ្ទុះដ៏គួរឱ្យភ័យខ្លាចមួយបាន
កើតឡើងទាក់ទឹននឹងស្មាតហ្វូន Galaxy Note 7 នៅទីក្រុង Florida អាមេរិក។ ការផ្ទុះនេះ បាន
ដុតកំទេចរថយន្ដ Jeep ម៉ាក Grand Cherokee មួយគ្រឿង។ ប៉ុន្តែ សំណាងល្អណាស់ ដែលពុំ
មាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះ។

យោងតាម Nathan Dornarcher អ្នកដែលបានឃើញហេតុការណ៍ ហើយក៏ជាម្ចាស់ទូរស័ព្ទឱ្យ
ដឹងថា ស្មាតហ្វូន Galaxy Note 7 សាកថ្មនៅក្នុងរថយន្ដរបស់គាត់ បានផ្ទុះ។ ហេតុការណ៍នេះ
បានកើតឡើងចំពេល Nathan Dornarcher និងភរិយាកំពុងរៀបចំទូរមួយសម្រាប់គ្រួសារ។ នៅ
ពេលកូនស្រីរបស់គាត់វិលត្រឡប់មកកាន់រថយន្ដ ទើបអ្នកទាំងអស់គ្នាបានដឹងថា រថយន្ដរបស់
ពួកគេត្រូវឆាបឆេះ។

នៅចំពោះមុខព័ត៌មានដែលត្រូវបានគេចែករំលែកយ៉ាងលឿន អ្នកតំណាងរបស់Samsung បាន
លើកឡើងអំពីហេតុការណ៍នេះ ៖ “សុវត្ថិភាពរបស់អ្នកប្រើប្រាស់ គឺជាអាទិភាពខ្ពស់បំផុតរបស់
យើងខ្ញុំ។ ជាមួយនឹង Galaxy Note 7 យើងខ្ញុំបានចេញសេចក្ដីណែនាំ ស្នើឱ្យអ្នកប្រើប្រាស់មក
ប្ដូរយកស្មាតហ្វូនថ្មី កាលពីថ្ងៃទី ២កញ្ញា។ កម្មវិធីនេះអនុញ្ញាតឱ្យម្ចាស់ទូរស័ព្ទ Note 7 មាន
ឱកាសប្ដូរយកស្មាតហ្វូនថ្មីដោយមិនគិតថ្លៃ”។

ពិតជាមិនល្អសោះសម្រាប់ Samsung ព្រោះថា ហេតុការណ៍នេះ បានកើតឡើងចំពេលដែលអ្នក
ប្រើប្រាស់កំពុងថ្លឹងថ្លែងរវាង iPhone និង Galaxy Note 7។

ករណីផ្ទុះខាងលើនេះ គឺជាការព្រមានថ្មីមួយទៀត ចំពោះអ្នកប្រើប្រាស់ ដែលមិនអើពើដល់ការ
ណែនាំពីភាគីក្រុមហ៊ុន Samsung។ បើទោះករណី Galaxy Note 7 ជួបបញ្ហាមិនច្រើន ប៉ុន្តែ អ្នក
ប្រើប្រាស់ក៏គួរតែយកវាទៅប្ដូរយកស្មាតហ្វូនថ្មី ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចនឹងកើតឡើង៕

- អាមេរិក ព្រមាន ហាមប្រើ ឬសាកថ្ម Samsung Galaxy Note 7 ពេលជិះយន្តហោះ បើមិនចង់មានទុក្ខ

ប្រែសម្រួល ៖ តារា
ប្រភព ៖ cnet


Tags: Galaxy Note 7 ផ្ទុះ ឆេះ