CamNews

ព័ត៌មានអន្តរជាតិ 

បំរ៉ែបំរួលអាកាសធាតុ អាចបង្កើតអោយមានសភាពដីហុយ​ និងផ្សែងខ្មៅក្នុងលំហ

 
យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពីពេលថ្មីៗនេះ បានអោយដឹងថា
បំរ៉ែបំរួលអាកាសធាតុ ជាពិសេសគឺ ការឡើងកំដៅក្នុងបរិយាកាស អាចបណ្ដាលអោយមាន
ដំពពកខ្មៅ និងសមាសធាតុនៃធូលីតូចៗ​ ដែលរសាត់ចុះឡើងៗ ក្នុងលំហបរិយាកាស ក៏ដូច
ជានៅលើភពផែនដីយើងផងដែរ។



លោក Ramos Dave អ្នកវិទ្យាសាស្រ្ដប្រទេសស្កុតឡែន បាននិយាយថា ការកកើតឡើងនៃ
ធូលី ពពក ក៏ដូចជាផ្សែងខ្មៅក្នុងបរិយាកាស គឺដោយសារកត្ដាកំដៅឡើងខ្ពស់ពេក។ នៅ
ពេលដែលកំដៅកាន់ឡើងខ្ពស់ ការរលាយទឹកកកនៅប៉ូល កាន់តែឆាប់រហ័ស បន្ទាប់មក
ខ្យល់ក៏បក់មក ដែលអាចនាំយកសារធាតុធូលីដី ពីភពផែនដីកាន់តែច្រើនឡើងៗ ដែលនេះ
ជាកត្ដាដែលអាចបង្កទៅជា ដំពពកខ្មៅយ៉ាងកក់កុញ រួចធ្លាក់មកលើផែនដីតាមរយៈទឹកភ្លៀង
ហើយដែលអាចផ្ដល់ភាពប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្សផងដែរ។



ជាក់ស្ដែងណាស់ អ្វីដែលក្រុមអ្នកវិទ្យាសាស្រ្ដលើពិភពលោក កំពុងមានការព្រួយបារម្មណ៍
នោះ គឺការប្រែប្រួលយ៉ាលឿននៃអាកាសធាតុ ដែលរួមមានការឡើងកំដៅនៃផែនដី ការ
រលាយទឹកកក និងកត្ដាផ្សែងៗទៀត។ ដូច្នេះ ក្នុងនាមជាមនុស្សជាតិទាំងអស់ ដែលរស់លើ
ផែនដីនេះ ត្រូវតែយកចិត្ដទុកដាក់អោយបានខ្ពស់ពីបញ្ហទាំងអស់នេះ៕

ចងចាំ៖ ការពារបរិស្ថាន គឺការពារជីវិតរបស់អ្នក។

ដោយ៖ នារី
ប្រភព៖ scient


Tags: news Global warming combatted asteroid dust