ក្រុមអ្នកវិទ្យាសាស្ដ្រចិន អះអាងថា វត្ថុធាតុដ៏សំខាន់មួយ នៅលើភពព្រះចន្ទ អាចជួយដោះ
ស្រាយតម្រូវការផ្នែកថាមពលរបស់មនុស្ស យ៉ាងតិចក៏បាន ១ម៉ឺនឆ្នាំ។
មូលដ្ឋាននៅលើព្រះចន្ទ និងការទាញយករ៉ែ មកកាន់ផែនដី
ធូលីដីរបស់ព្រះចន្ទ ដែលត្រូវបានក្រុមអ្នកអវកាសដំបូង នាំមកកាន់ផែនដី គឺមានផ្ទុក សារធាតុ
titanium, platinium និងបណ្ដារ៉ែដ៏មានតម្លៃផ្សេងទៀត។ ជាងនេះ ព្រះចន្ទ ក៏នៅមានផ្ទុក helium 3
ដែលជាសារធាតុពិសេសមួយ ត្រូវបាននាំមកដោយខ្យល់ពីព្រះអាទិត្យ។ ធាតុhelium 3 អាចនឹង
បង្កើតបានជាបដិវត្តថ្មី សម្រាប់ផ្នែកថាមពល ក្នុងពេលអនាគត។ ធាតុ helium 3 មិនមានច្រើន
នៅលើផែនដី ព្រោះថា បរិយាកាស និងទំនាញរបស់ផែនដី បានរារាំងសារធាតុនេះ មិនឱ្យចូល
មកកាន់ផែនដី។
គេហទំព័រ Daily Mail ឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រចិន កំពុងតែស្វែងរកវិធី ប្រមូលនឹងនាំយក
helium 3 ពីព្រះចន្ទ។ សាស្ដ្រាចារ្យ Ouyang Ziyuan ប្រធានក្រុមអ្នកស្រាវជ្រាវព្រះចន្ទ បានប្រាប់
ថា ព្រះចន្ទ ផ្ទុកសារធាតុ helium 3 យ៉ាងច្រើន ហើយបរិមាណនេះ អាចនឹងជួយដោះស្រាយ
តម្រូវការផ្នែកថាមពលរបស់មនុស្សលោក យ៉ាងហោចក៏បានប្រហែល ១ម៉ឺនឆ្នាំ។
Fabrizio Bozzato អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Tamkan (តៃវ៉ាន់) ថ្លែងថា មនុស្សយើង
អាចចម្រាញ់ helium 3 ដោយការដុតកំដៅធូលីព្រះចន្ទ ក្នុងកំដៅប្រហែល ៦០០អង្សាសេ ក្រោយ
មក បញ្ជូនវាមកកាន់ផែនដី។ លោក Fabrizio Bozzato បញ្ជាក់ថា វត្ថុធាតុនេះ មានតម្លៃ ៣ពាន់
លានដុល្លារអាមេរិក/តោន ដូច្នេះ ការទាញយក helium 3 ពីព្រះចន្ទ គឺជាវិធីចំណេញបំផុត ផ្នែក
សេដ្ឋកិច្ច។
ការប្រមូលរ៉ែ នៅលើព្រះចន្ទ
ក្រុងប៉េកាំង បានបង្ហាញនូវការយកចិត្តទុកដាក់ទៅលើ helium 3 ប៉ុន្ដែ មិនទាន់បញ្ចេញគម្រោង
ប្រមូលយករ៉ែនេះ ជាផ្លូវការនៅឡើយ។ ក្រុងប៉េកាំង ក៏ជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងផ្នែក
អវកាសរបស់អង្គការសហប្រជាជាតិ ដែលក្នុងកិច្ចព្រមព្រៀងនេះ ក៏បានកំណត់ថា រ៉ែនានានៅ
លើព្រះចន្ទ គឺជារបស់មនុស្សលោកទាំងមូល។ ក៏ប៉ុន្ដែ កិច្ចព្រមព្រៀងនេះ ហាក់និយាយមិនបាន
ច្បាស់លាស់ និងលំអិត ដូច្នេះ ប្រការនេះ អាចត្រូវបានបណ្ដាប្រទេសមហាអំណាច យកមកធ្វើ
ជាលេស ដើម្បីទាញយករ៉ែពីព្រះចន្ទ។
Bozzato អះអាងថា ៖ “ចិន ពិតជាមានការប្ដេជ្ញា អនុវត្តគម្រោងយករ៉ែនៅលើព្រះចន្ទ ក្នុងពេល
អនាគត។ ចិនតែងតែនិយាយថា គម្រោងនេះនឹងនាំមកនូវប្រយោជន៍ដល់មនុស្សលោកទាំងមូល
ប៉ុន្ដែ ដោយសារខ្វះគូប្រជែង ដូច្នេះ ចិន នឹងស្វែងរកវិធីប្រមូលយក helium 3 ដោយផ្ដាច់មុខតែ
ឯង”៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/Bubblews