CamNews

ទូរស័ព្ទ 

វ៉ាវ! តើកាម៉េរ៉ា Samsung សេរីថ្មីនេះ មានអ្វីពិសេសទៅ បានជាថ្លៃរហូត ១០,៥០០ ដុល្លារ?

បច្ចេកវិទ្យា ៖ កាម៉េរ៉ាទំនើបចុងក្រោយរបស់ក្រុមហ៊ុន Samsung ដែលបំពាក់ដោយ Lens ចំនួន ១៧ គ្រាប់ រាងមូល 360  និងមានតម្លៃរហូតដល់ខ្ទង់ម៉ឺនដុល្លារនេះ ពិតជាអស្ចារ្យគួរឱ្យសរសើរ។

កាម៉េរ៉ាដ៏ទំនើបនេះ ត្រូវបានបំពាក់ដោយ Lens  ៨គូ និង Lens មួយគ្រាប់ទៀតស្ថិតនៅចំកណ្ដាល ដើម្បីហ្ស៊ីបយករូបភាព។ រូបរាងមូល 360 ដឺក្រេរបស់វា ត្រូវបានរចនាឡើងសម្រាប់អ្នកជំនាញថតរូប និងអ្នកស្នេហាវិស័យថតរូប ដើម្បីចាប់យករូបភាព និង ថត Live វីដេអូ 3D និងអូដ្យូ ជាពិសេសសម្រាប់បង្កើតមាតិការ VR ។


ក្រៅពីមានមុខងារដ៏ឆ្លាតវៃ រាងមូល 360 ដឺក្រេរបស់វា នៅតែជាភាពលេចធ្លោមួយគួរឱ្យកត់សម្គាល់ ក្នុងការចាប់យករូបភាពច្បាស់ល្អ ដែលកើតចេញពីស្នាដៃផលិតរបស់ក្រុមហ៊ុននេះ ដែលកំពុងតែវាយលុកចូលទៅបំពេញតម្រូវការ VR របស់អតិថិជន តាមរយៈការផ្ដល់ជូននូវការប្រើកាស Gear VR និងកាមេរ៉ា 360 ។ នេះគឺជាមធ្យោបាយរបស់ក្រុមហ៊ុន Samsung ក្នុងការបញ្ជ្រាបខ្លួនចូលកាន់តែជ្រៅ ទៅក្នុងពិភព VR ។


ជាការពិតណាស់ កាម៉េរ៉ា Samsung 360 Round បានចាប់ផ្តើមវត្ដមាន ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលវា ត្រូវបានគេឱ្យឈ្មោះថា Project Beyond  ។ កាម៉េរ៉ារាង 360  ដឺក្រេនេះ មានភាពធន់នឹងធូលី និងទឹកក្នុងកម្រិត IP65 ហើយនឹងមានវត្ដមាន នៅលើទីផ្សារអាមេរិក នៅចុងខែនេះ មុនពេលចាប់ផ្តើមបោះជំហាន ទៅកាន់ទីផ្សារប្រទេសដទៃទៀត។

លក្ខណៈសម្បត្ដិនៃកាម៉េរ៉ា Samsung 360 Round

  • Dimensions: 205 x 205 x 76.8mm, 1.93kg
  • 17 cameras at 2 megapixels, F1.8 aperture
  • Microphones: 6 internal (spatial audio); 2 external ports
  • Video resolution: Up to 4,096x2,048 at 30fps per lens
  • Memory: 10GB (LPDDR3); 40GB (eMMC)
  • External memory: 256GB (or up to 2TB on SSD)
  • USB-C connector port
  • IP65 water and dust resistance

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ cnet


Tags: Technology news