CamNews

ព័ត៌មានបច្ចេកវិទ្យា 

លោកអ្នកមានតម្លៃប៉ុន្មានដុល្លារនៅលើ Facebook ?

អ្នកប្រើប្រាស់នៅអាស៊ីប៉ាស៊ីហ្វិក មានតម្លៃប្រហែលត្រឹមតែ ៧,៥ដុល្លារអាមេរិក នៅលើ Facebook
ខណៈដែលនៅអាមេរិក អ្នកប្រើប្រាស់ម្នាក់មានតម្លៃដល់ទៅជាង ៦២ដុល្លារ។

ជាមធ្យម អ្នកប្រើប្រាស់ Facebook ម្នាក់ មានតម្លៃ ១៦ដុល្លារអាមេរិក។ តម្លៃនេះ មានភាពខុសគ្នា
អាស្រ័យលើតំបន់និមួយៗ។ នៅអាមេរិក អ្នកប្រើប្រាស់ម្នាក់មានតម្លៃ ៦២,៦ដុល្លារ, នៅអឺរ៉ុប គឺ
១៨,៨៨ដុល្លារ, នៅអាស៊ីប៉ាស៊ីហ្វិក មានតម្លៃ ៧,៥៦ដុល្លារ និងមធ្យមភាគនៃតំបន់ក្រៅពីនេះ គឺមាន
តម្លៃ ៤,៨៤ដុល្លារ។

នេះគឺជាតួលេខដែលដកស្រង់ចេញពីរបាយការណ៍ត្រីមាសទី៣ឆ្នាំ២០១៦របស់ Facebook។ អ្នក
ប្រើប្រាស់នៅអាមេរិក និងកាណាដា មានតម្លៃថ្លៃជាង បើធៀបនឹងមធ្យមភាគនៃអ្នកប្រើប្រាស់ក្នុង
ពិភពលោក។

ប្រាក់ចំណូលរបស់ Facebook ភាគច្រើនបានមកពីការផ្សាយពាណិជ្ជកម្ម ដូច្នេះតួលេខខាងលើ
នេះក៏បង្ហាញអំពីទឹកប្រាក់ដែល Facebook ប្រមូលបាន នៅពេលដាក់ផ្សាយពាណិជ្ជកម្ម។

ការផ្សាយពាណិជ្ជកម្មក៏មានការប្រែប្រួលទៅតាមរដូវកាល ដូច្នេះ តួលេខនៃការប៉ានស្មានអំពីតម្លៃ
របស់អ្នកប្រើប្រាស់ក្នុងត្រីមាសនិមួយៗ ក៏អាចនឹងមិនត្រឹមត្រូវទាំងស្រុង។ ឧទាហរណ៍ដូចជា ក្នុង
ត្រីមាសទី៤ គឺតែងតែជាពេលរកស៊ីដ៏ល្អបំផុតសម្រាប់ការផ្សាយពាណិជ្ជកម្ម ព្រោះថានេះគឺជារដូវ
កាលដែលមានបុណ្យច្រើន។

បើទោះជាអ្នកពេញចិត្ត ឬមិនពេញចិត្តចំពោះតម្លៃរបស់ខ្លួន ប៉ុន្តែ Facebook នៅតែមានការសប្បាយ
ចិត្ត។ របាយការណ៍បានបង្ហាញថា Facebook រកបានប្រាក់ចំណូល ៧ពាន់លានដុល្លារក្នុងត្រីមាស
ទី៣ឆ្នាំ ២០១៦ ពោលគឺហួសពីការរំពឹងទុក៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ globalnews


Tags: facebook តម្លៃអ្នកប្រើប្រាស់