CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទូរទស្សន៍ CNN ចាក់បញ្ចាំងរឿងស៊ិច ៣០នាទី ធ្វើឱ្យទស្សនិកជន “ក្ដៅខ្លួន” ពេញផ្ទៃប្រទេស

បញ្ហាបច្ចេកទេសពីភាគីផ្គត់ផ្គង់កម្មវិធីទូរទស្សន៍ RCN បានធ្វើឱ្យទស្សនិកជនរបស់ CNN នៅ
អាមេរិក មានការភ្ញាក់ផ្អើល ព្រោះបានទស្សនាភាពយន្តស៊ិច ជំនួសកម្មីពីម្ហូបអាហារ។

យោងតាម IBTimes ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ២២យប់ ថ្ងៃទី ២៤វិច្ឆិកា
ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១១ ថ្ងៃទី ២៥វិច្ឆិកា ម៉ោងនៅកម្ពុជា។ តាមកាលវិភាគនៃការផ្សាយ
នោះគឺជាពេលវេលាសម្រាប់ចាក់ផ្សាយកម្មវិធីទេសចរណ៍ និងម្ហូបអាហារ Anthony Bourdain:
Parts Unknown របស់ទូរទស្សន៍ CNN ។ ប៉ុន្តែ ទស្សនិកជនរបស់ CNN មានឱកាស “ក្ដៅខ្លួន”
ព្រោះកម្មវិធីទេសចរណ៍ និងម្ហូបអាហារ ត្រូវបានជំនួសដោយភាពយន្តស៊ិច។

នៅលើបណ្ដាញសង្គម គេឃើញមានគណនីជាច្រើន បានបង្ហោះ និងចែករំលែកព័ត៌មាន និងរូប
ភាពទាក់ទឹននឹងវីដេអូស៊ិចនេះ។ ប៉ុន្តែ រហូតដល់ជាង ៣០នាទីក្រោយមក ទើបបញ្ហាត្រូវបានដោះ
ស្រាយ។

ប្រភពព័ត៌មានបានឱ្យដឹងថា CNN នឹងមិនទទួលខុសត្រូវចំពោះបញ្ហានេះ ព្រោះបណ្ដាកម្មវិធី ត្រូវ
បានផ្សាយដោយក្រុមហ៊ុនទូរទស្សន៍ខ្សែកាប RCN (មានទីតាំងនៅ Boston អាមេរិក)។ នេះគឺជា
ក្រុមហ៊ុនដែលមានជំនាញក្នុងការផលិត និងផ្គត់ផ្គង់កម្មវិធីទូរទស្សន៍ ចាប់ពីប្រភេទចម្រៀង វិទ្យា
សាស្ដ្រ រហូតដល់កម្មវិធីកុមារ។ល។

បច្ចុប្បន្ន ទាំង CNN ទាំង RCN មិនទាន់ចេញមកបកស្រាយអំពីកំហុសបច្ចេកទេសនេះនៅឡើយ
ប៉ុន្តែ​ភាគីខាង CNN បាន​ស្នើសុំ​ឱ្យមានការ​ពន្យល់​ពី RCN៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ independent


Tags: ទូរទស្សន៍ CNN ភាពយន្តស៊ិច