ខណៈដែលយើងដឹងថា ក្រុមហ៊ុន Apple និង Samsung តែងតែកើតមានវិវាទគ្នាទៅវិញទៅមក
និងមិនអាចស្វែងរក កិច្ចព្រមព្រៀងដោះស្រាយ បញ្ហាដោយ សន្តិវិធីនោះ ប៉ុន្តែតាមពិតនោះ ក្រុម
ហ៊ុន Apple នៅតែរក្សាទំនាក់ទំនង ផ្គត់ផ្គង់វត្ថុធាតុដើម ពីក្រុមហ៊ុន Samsung ដដែល។
ព័ត៌មានមួយចេញ ផ្សាយពីប្រទេសកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះបានឲ្យដឹងថា ក្រុមហ៊ុន
Samsung នឹងផ្គត់ផ្គង់ អេក្រង់ប្រភេទ LCD សម្រាប់បំពាក់លើឧបករណ៍ មិនទាន់ប្រកាសបង្ហាញខ្លួន
របស់Apple គឺ iPad mini 2 ជាមួយនឹងបច្ចេកវិទ្យា Retina display។
អេក្រង់នេះ ត្រូវបានគេរំពឹងថា នឹងមាន resolution បង្ហាញរូបភាពទំហំ2048 x 1536 ភិកសេល។
ស្របពេលជាមួយគ្នានេះដែរ នៅក្នុងការបង្កើតiPad របាយការណ៍ ព័ត៌មានដដែល បានរាយការណ៍
ថា ក្រុមហ៊ុនSamsung ក៏នឹងផ្តល់ឲ្យក្រុមហ៊ុនAppleជាមួយប្រភេទបន្ទះអេក្រង់ LCD សម្រាប់បំពាក់
iPad ជំនាន់ទី៥ ផងដែរ ដែលរាប់បញ្ចូលទាំង បន្ទះកញ្ចក់អេក្រង់រាងតូច ជាងម៉ូដែលមុនៗ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ចង់បញ្ឈប់ការប្រើប្រាស់ វត្ថុធាតុដើមរបស់ក្រុមហ៊ុនsamsung ដោយ
សារតែក្រុមហ៊ុន ទាំងពីរមានវិវាទគ្នា ទៅតុលាការ មិនចេះចប់។ ប៉ុន្តែគួរឲ្យសោកស្តាយ ដែលក្រុម
ហ៊ុនLGនិងSharp ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មី មានបញ្ហាជាមួយ គុណភាពផលិតផល ក្នុងការផ្គត់
ផ្គង់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល
កណ្ដាល ៖ ក្មេងស្រីសិស្សថ្នាក់ទី១០ ត្រូវបានបុរសចិញ្ចឹមជ្រូកម្នាក់ លួងលោម ហើយនាំយកទៅបង្ខាំងទុក ក្នុងផ្ទះរបស់ខ្លួន ដើម្បីធ្វើសកម្មភាពរំលោភទាំងយប់ទាំងថ្ងៃ ទម្រាំដឹកដល់សមត្ថកិច្ច ហើយឈានទៅ ដល់ការឃាត់ខ្លួន ជនសង្ស័យរូបនេះ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលស្រុកកោះធំ បានឱ្យដឹងថា ករណីបង្ខាំង មនុស្សខុសច្បាប់ទុកដើម្បីរំលោភសេព សន្ថវៈ បម្រើចំណង់តណ្ហារបស់ខ្លួននោះបាន កើតឡើង តាំងពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៣ ពោលក្មេងស្រីរងគ្រោះត្រូវ បានជនសង្ស័យរូបនេះ យកទៅបង្ខាំងទុក ខុសច្បាប់ក្នុងផ្ទះរបស់ខ្លួន អស់រយៈពេល ៤ ថ្ងៃ ហើយបានធ្វើសកម្មភាពរំលោភបាន សម្រេចចំនួន ៦ដង ។
អធិការនគរបាល ស្រុកកោះធំ លោក មុយ ចាន់ពេជ្រ បានបញ្ជាក់នៅក្នុងរបាយ ការណ៍របស់ខ្លួនថា ករណីបង្ខាំងមនុស្សខុស ច្បាប់ និងរំលោភសេពសន្ថវៈលើក្មេងស្រី មិនទាន់គ្រប់អាយុខាងលើនេះ បានកើត ឡើង នៅផ្ទះជនសង្ស័យតែម្ដង ស្ថិតនៅក្នុង ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល ហើយជនសង្ស័យរូបនេះត្រូវ បានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ ។
លោក មុយ ចាន់ពេជ្រ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ រ.ស.ម អាយុ ១៧ ឆ្នាំ មុខរបរ ជាសិស្សថ្នាក់ទី១០ រស់នៅ ស្រុកកោះធំ ខេត្ដកណ្ដាល រីឯជនសង្ស័យ ឈ្មោះ ប៉េង សុវណ្ណ អាយុ ២៧ឆ្នាំ មុខរបរ ជាអ្នកចិញ្ចឹមជ្រូក រស់នៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល ពោលនៅចំណុចកើតហេតុខាងលើ ។
អធិការនគរបាលរូបនេះ បានរៀបរាប់ ថា ជនសង្ស័យ និងជនរងគ្រោះបានទាក់ទង ស្នេហាជាមួយគ្នា តាំងពីខែមីនា ឆ្នាំ២០១៣ មកម្ល៉េះ ដោយជនសង្ស័យបានលេខទូរស័ព្ទ ពីនារីរងគ្រោះ ពីឈ្មោះ ម៉ន រតនា អាយុ ១៨ឆ្នាំ រស់នៅភូមិកោះទាវខ ឃុំសំពៅពូន ស្រុកកោះធំ ។ ក្រោយពីបានលេខទូរស័ព្ទ នារីរងគ្រោះរួចហើយ ជនសង្ស័យរូបនេះ បានទូរស័ព្ទទាក់ទងស្នេហា សុំស្រឡាញ់ ចាប់តាំងពីពេលនោះមក ។
ដោយសារតែ ទំនាក់ទំនង តាមទូរស័ព្ទកាន់តែជ្រៅឡើងៗ ធ្វើឱ្យពួកគេទាំងពីរនាក់ ចាប់ចិត្ដស្រឡាញ់ គ្នាកាន់តែខ្លាំងឡើងនោះ លុះដល់វេលា ម៉ោង ៥ និង១៥នាទីល្ងាច ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៣ ជនសង្ស័យក៏បានទូរ ស័ព្ទណាត់ជួបក្មេងស្រីរងគ្រោះ ដោយឱ្យ ប្អូនស្រីរបស់ខ្លួនបង្កើតឈ្មោះ ប៉េង ផារី ទៅ ឌុបក្មេងស្រីរងគ្រោះ ពីផ្ទះឪពុកមា របស់ នាង គឺឈ្មោះ រ៉ុង អ៊ុក នៅភូមិប្រធាតុក ឃុំ ព្រែកស្ដី ស្រុកកោះធំ ។ របាយការណ៍របស់ លោកអធិការបានបន្ដថា បន្ទាប់មកស្ដ្រី ឈ្មោះ ប៉េង ផារី បានយកនារីរងគ្រោះទៅ ទុកនៅផ្ទះម្ដាយក្មេករបស់ខ្លួន រហូតដល់ វេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែមិថុនា ជន សង្ស័យ ប៉េង សុវណ្ណ បានបើកម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១២ ទៅឌុបជន រងគ្រោះ មកទុកនៅផ្ទះរបស់ខ្លួន ស្ថិតក្នុង ភូមិឃុំកើតហេតុខាងលើ ។
លោកអធិការនគរបាលស្រុក បានបន្ដ ទៀតថា ជនសង្ស័យបានបង្ខាំងក្មេងស្រីរង គ្រោះទុកនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន មិនឱ្យ ចុះមកដីឡើយ ដោយយប់ថ្ងៃទី១០ ខែ មិថុនា រូបនេះបានចាប់រំលោភចំនួន ២ ដង ហើយពេលថ្ងៃត្រង់ទី១១ ខែមិថុនា ឆ្នាំ ២០១៣ បានធ្វើសកម្មភាពចាប់រំលោភ ចំនួន ២ដងទៀត ហើយនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៣ នៅពេលយប់ជន សង្ស័យបានចាប់រំលោភម្ដងទៀត រហូត ដល់ថ្ងៃត្រង់ ទី១៣ ខែមិថុនា បានចាប់ រំលោភម្ដងទៀត ដូច្នេះក្នុងរយៈពេល ៣ យប់ ៤ថ្ងៃ ជនសង្ស័យបានចាប់រំលោភក្មេង ស្រីរងគ្រោះចំនួន ៦ដង ។
ក្រោយពីបាត់ កូនស្រី និងបានសួរនាំរួចមក សាច់ញាតិ ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ច ហើយដោយមានការបញ្ជាផ្ទាល់ ពីលោកស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ទើប ធ្វើការស្រាវជ្រាវទើប ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូប នេះតែម្ដង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៣ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ដ ហើយបញ្ជូនបន្ដ ទៅកាន់សាលាដំបូងខេត្ដ ចាត់ការតាមផ្លូវ ច្បាប់ ៕
- See more at: http://www.dap-news.com/2011-06-14-02-39-55/66088-2013-06-14-10-03-48.html#sthash.doTDgRX2.dpufកណ្ដាល ៖ ក្មេងស្រីសិស្សថ្នាក់ទី១០ ត្រូវបានបុរសចិញ្ចឹមជ្រូកម្នាក់ លួងលោម ហើយនាំយកទៅបង្ខាំងទុក ក្នុងផ្ទះរបស់ខ្លួន ដើម្បីធ្វើសកម្មភាពរំលោភទាំងយប់ទាំងថ្ងៃ ទម្រាំដឹកដល់សមត្ថកិច្ច ហើយឈានទៅ ដល់ការឃាត់ខ្លួន ជនសង្ស័យរូបនេះ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលស្រុកកោះធំ បានឱ្យដឹងថា ករណីបង្ខាំង មនុស្សខុសច្បាប់ទុកដើម្បីរំលោភសេព សន្ថវៈ បម្រើចំណង់តណ្ហារបស់ខ្លួននោះបាន កើតឡើង តាំងពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៣ ពោលក្មេងស្រីរងគ្រោះត្រូវ បានជនសង្ស័យរូបនេះ យកទៅបង្ខាំងទុក ខុសច្បាប់ក្នុងផ្ទះរបស់ខ្លួន អស់រយៈពេល ៤ ថ្ងៃ ហើយបានធ្វើសកម្មភាពរំលោភបាន សម្រេចចំនួន ៦ដង ។
អធិការនគរបាល ស្រុកកោះធំ លោក មុយ ចាន់ពេជ្រ បានបញ្ជាក់នៅក្នុងរបាយ ការណ៍របស់ខ្លួនថា ករណីបង្ខាំងមនុស្សខុស ច្បាប់ និងរំលោភសេពសន្ថវៈលើក្មេងស្រី មិនទាន់គ្រប់អាយុខាងលើនេះ បានកើត ឡើង នៅផ្ទះជនសង្ស័យតែម្ដង ស្ថិតនៅក្នុង ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល ហើយជនសង្ស័យរូបនេះត្រូវ បានកម្លាំងនគរបាលឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៣ កន្លងទៅ ។
លោក មុយ ចាន់ពេជ្រ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ រ.ស.ម អាយុ ១៧ ឆ្នាំ មុខរបរ ជាសិស្សថ្នាក់ទី១០ រស់នៅ ស្រុកកោះធំ ខេត្ដកណ្ដាល រីឯជនសង្ស័យ ឈ្មោះ ប៉េង សុវណ្ណ អាយុ ២៧ឆ្នាំ មុខរបរ ជាអ្នកចិញ្ចឹមជ្រូក រស់នៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដកណ្ដាល ពោលនៅចំណុចកើតហេតុខាងលើ ។
អធិការនគរបាលរូបនេះ បានរៀបរាប់ ថា ជនសង្ស័យ និងជនរងគ្រោះបានទាក់ទង ស្នេហាជាមួយគ្នា តាំងពីខែមីនា ឆ្នាំ២០១៣ មកម្ល៉េះ ដោយជនសង្ស័យបានលេខទូរស័ព្ទ ពីនារីរងគ្រោះ ពីឈ្មោះ ម៉ន រតនា អាយុ ១៨ឆ្នាំ រស់នៅភូមិកោះទាវខ ឃុំសំពៅពូន ស្រុកកោះធំ ។ ក្រោយពីបានលេខទូរស័ព្ទ នារីរងគ្រោះរួចហើយ ជនសង្ស័យរូបនេះ បានទូរស័ព្ទទាក់ទងស្នេហា សុំស្រឡាញ់ ចាប់តាំងពីពេលនោះមក ។
ដោយសារតែ ទំនាក់ទំនង តាមទូរស័ព្ទកាន់តែជ្រៅឡើងៗ ធ្វើឱ្យពួកគេទាំងពីរនាក់ ចាប់ចិត្ដស្រឡាញ់ គ្នាកាន់តែខ្លាំងឡើងនោះ លុះដល់វេលា ម៉ោង ៥ និង១៥នាទីល្ងាច ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៣ ជនសង្ស័យក៏បានទូរ ស័ព្ទណាត់ជួបក្មេងស្រីរងគ្រោះ ដោយឱ្យ ប្អូនស្រីរបស់ខ្លួនបង្កើតឈ្មោះ ប៉េង ផារី ទៅ ឌុបក្មេងស្រីរងគ្រោះ ពីផ្ទះឪពុកមា របស់ នាង គឺឈ្មោះ រ៉ុង អ៊ុក នៅភូមិប្រធាតុក ឃុំ ព្រែកស្ដី ស្រុកកោះធំ ។ របាយការណ៍របស់ លោកអធិការបានបន្ដថា បន្ទាប់មកស្ដ្រី ឈ្មោះ ប៉េង ផារី បានយកនារីរងគ្រោះទៅ ទុកនៅផ្ទះម្ដាយក្មេករបស់ខ្លួន រហូតដល់ វេលាម៉ោង ៧យប់ ថ្ងៃទី១០ ខែមិថុនា ជន សង្ស័យ ប៉េង សុវណ្ណ បានបើកម៉ូតូម៉ាក សេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១២ ទៅឌុបជន រងគ្រោះ មកទុកនៅផ្ទះរបស់ខ្លួន ស្ថិតក្នុង ភូមិឃុំកើតហេតុខាងលើ ។
លោកអធិការនគរបាលស្រុក បានបន្ដ ទៀតថា ជនសង្ស័យបានបង្ខាំងក្មេងស្រីរង គ្រោះទុកនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន មិនឱ្យ ចុះមកដីឡើយ ដោយយប់ថ្ងៃទី១០ ខែ មិថុនា រូបនេះបានចាប់រំលោភចំនួន ២ ដង ហើយពេលថ្ងៃត្រង់ទី១១ ខែមិថុនា ឆ្នាំ ២០១៣ បានធ្វើសកម្មភាពចាប់រំលោភ ចំនួន ២ដងទៀត ហើយនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៣ នៅពេលយប់ជន សង្ស័យបានចាប់រំលោភម្ដងទៀត រហូត ដល់ថ្ងៃត្រង់ ទី១៣ ខែមិថុនា បានចាប់ រំលោភម្ដងទៀត ដូច្នេះក្នុងរយៈពេល ៣ យប់ ៤ថ្ងៃ ជនសង្ស័យបានចាប់រំលោភក្មេង ស្រីរងគ្រោះចំនួន ៦ដង ។
ក្រោយពីបាត់ កូនស្រី និងបានសួរនាំរួចមក សាច់ញាតិ ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ច ហើយដោយមានការបញ្ជាផ្ទាល់ ពីលោកស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ទើប ធ្វើការស្រាវជ្រាវទើប ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យរូប នេះតែម្ដង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៣ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការខេត្ដ ហើយបញ្ជូនបន្ដ ទៅកាន់សាលាដំបូងខេត្ដ ចាត់ការតាមផ្លូវ ច្បាប់ ៕
- See more at: http://www.dap-news.com/2011-06-14-02-39-55/66088-2013-06-14-10-03-48.html#sthash.doTDgRX2.dpuf