ការសាកល្បងនេះនឹងនាំឱ្យអ្នកវិទ្យាសាស្ដ្រមានសង្ឃឹមយ៉ាងច្រើន នៅពេលវាអាចនាំមនុស្សទៅ
កាន់ភពអង្គារ។
យោងតាម ScienceAlert ទីភ្នាក់ងារអវកាសអាមេរិក NASA បានសាកល្បងដោយជោគជ័យនូវ
ម៉ាស៊ីននៃកាំជ្រួចដែលមានកម្លាំងខ្លាំងបំផុតក្នុងលោក។
នេះគឺជាការសាកល្បងដោយជោគជ័យលើកទីបីរបស់ប្រព័ន្ធរុញយានអវកាស SLS (Space
Launch System) ដែលនាំយានអវកាសគ្មានមនុស្សបើក Orion របស់ NASA ហោះសាកល្បង
នៅចុងឆ្នាំ ២០១៨។
SLS នឹងត្រូវបានបំពាក់ម៉ាស៊ីនកាំជ្រួចចំនួនពីរដែលមានចំនួន ៥កំណាត់ (មួយក្នុងចំណោមនេះ
ធ្លាប់បានសាកល្បងកាលពីដើមខែនេះ) និងម៉ាស៊ីន RS-25 ចំនួនបួន។
ម៉ាស៊ីនខាងលើនឹងផ្ដល់ថាមពល ៧៥% ក្នុងការរុញច្រានយានអវកាស Orion ឱ្យចាកចេញផុត
ពីទំនាញរបស់ផែនដីដើម្បីទៅកាន់ឋានព្រះចន្ទ ក៏ដូចជាភពឆ្ងាយជាងនេះ។
ជោគជ័យខាងលើនេះ គឺជាប្រការសំខាន់បំផុតរបស់ NASA ក្នុងគម្រោងទៅកាន់ភពព្រះអង្គារ
របស់ខ្លួន នៅពេលម៉ាស៊ីន RS-25 រួមនឹងម៉ាស៊ីនដទៃត្រូវបានត្រៀមយ៉ាងល្អិតល្អន់ដើម្បីនាំមនុស្ស
ទៅកាន់ភពអង្គារ។
ប្រភពព័ត៌មានឱ្យដឹងថា SLS មានកំពស់ ខ្ពស់ជាងរូបសំណាក Liberty (Liberty Enlightening the
World) និងអាចផ្ទុកបានច្រើនជាងពីរដង បើធៀបនឹងយានអវកាស Shuttle របស់ NASA។ វាត្រូវ
បានរចនាឡើង ដើម្បីអាចផ្ទុកមនុស្សបាន ៤នាក់។
ដើម្បីអាចនាំមនុស្សឡើងទៅកាន់ភពព្រះអង្គារ ប្រព័ន្ធកាំជ្រួចរុញ SLS ដែលនាំយានអវកាសគ្មាន
មនុស្សបើក Orion របស់ NASA នឹងធ្វើការហោះហើរសាកល្បងដំបូងនៅក្នុងខែកញ្ញា ឆ្នាំ ២០១៨។
ការហោះហើរសាកល្បងខាងលើ នឹងត្រូវគេបង្ហោះពីផែនដី ទៅកាន់ឋានព្រះចន្ទ និងត្រឡប់មកផែន
ដីវិញ ដើម្បីឱ្យប្រាកដថា អ្វីៗដំណើរការល្អ មុននឹងនាំមនុស្សទៅកាន់អវកាស។
ប្រែសម្រួល ៖ បុត្រា