ព្រឹត្តិការណ៍ Galaxy Unpacked 2016 ដែលបានប្រារព្ធឡើងនៅក្រុងញូវយ៉ក អាមេរិក គឺជាការ
បង្ហាញខ្លួនជាផ្លូវការរបស់ Samsung Galaxy Note7 ជាស្មាតហ្វូនអេក្រង់ធំថ្មីស្រឡាង ដែលនាំមុខ
ស្រឡាយ Galaxy Note ក្នុងឆ្នាំនេះ។ ជារួម Galaxy Note 7 មានការកែលំអទាំងស្រុង អំពីរចនារូប
រាង គ្រឿងម៉ាស៊ីន រួមនឹងមុខងារលេចធ្លោរបស់ផលិតផលនេះ។
អំពីរចនារូបរាង Samsung បានលាយបញ្ចូលគ្នារវាងអេក្រង់ធំរបស់ស្រឡាយ Note ជាមួយនឹង
អេក្រង់កោងទេរទៅគែមទាំងបួន របស់ Galaxy S7 edge ដើម្បីបង្កើតជា Galaxy Note7។ មាន
ន័យថា Galaxy Note ឆ្នេះនេះ ក្រៅតែពីអេក្រង់ 5,7 inch វាក៏ត្រូវបានបំពាក់បច្ចេកវិទ្យាអេក្រង់កោង
ដូចទៅនឹង S7 edge។
ស៊ុមរបស់ Galaxy Note7 ត្រូវបានផលិតឡើងអំពីលោហធាតុ ខ្នងរបស់វាធ្វើអំពីកញ្ចក់ និងបំពាក់
បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹកតាមស្ដង់ដា IP68 ដូចទៅនឹង Galaxy S7។ ប៉ុន្តែ Galaxy Note7
មានភាពរឹងមាំ អាចទប់ទល់នឹងការកកិត ការប៉ះទង្គិច ដោយសារវាប្រើប្រាស់កញ្ចក់ Corning
Gorilla Glass 5។
ចំណែកអេក្រង់របស់ Galaxy Note7 គឺជាប្រភេទ Super AMOLED រីសូលូសឹន Quad HD ។ ជា
ពិសេស ស្មាតហ្វូននេះ ក៏ត្រូវបាន Samsung បំពាក់បច្ចេកវិទ្យាបញ្ជូន និងទទួលវីដេអូ HDR ដែលជាបច្ចេកវិទ្យាមួយដែលមានការពេញនិយម នៅលើទូរទស្សន៍ឆ្លាតវៃនាបច្ចុប្បន្ន។
អំពីគ្រឿងម៉ាស៊ីន Galaxy Note7 បន្តប្រើប្រាស់ប្រូសេសឺរ Snapdragon 820 ឬ Exynos 8890
អាស្រ័យលើទីផ្សារជាក់ស្ដែង។ ស្មាតហ្វូននេះ មាន RAM 4 GB អង្គចងចាំក្នុង 64 GB អាចបន្ថែម
តាមរយៈមេម៉ឺរី។ ថ្មដែលមានថាមពល 3.500 mAh បំពាក់បច្ចេកវិទ្យាសាកថ្មគ្មានខ្សែ និងមាន
ប្រព័ន្ធ 4G LTE Cat.12 និង USB Type-C។
កាមេរ៉ាក្រោយរបស់ Galaxy Note7 មានទំហំ 12 MP និង កាមេរ៉ាមុខ 5 MP។ ក្រោយពីនេះ វាក៏
បានបំពាក់បច្ចេកវិទ្យាទប់ទល់នឹងភាពរំញ័រ និងថតរូបបានច្បាស់ និងលឿន បើទោះស្ថិតក្នុងទី
កន្លែងខ្វះពន្លឺ។
ប៊ិច S Pen របស់ Galaxy Note7 អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចសរសេរនៅលើអេក្រង់តាមរយៈ
មុខងារ ៖ សរសេរលើអេក្រង់កំពុងជាប់សោ (Sceen off memo) រក្សាទុកបណ្ដាកំណត់ហេតុនៅ
លើអេក្រង់ដែលកំពុងបើក (Always On) បង្កើត និងចែករំលែករូបថតប្រភេទ GIF តាមរយៈ Smart
Select។
អ៊ីនធឺរហ្វេល Air Command ក៏ត្រូវបានគេកែលំអជាថ្មី និងមានមុខងារពីរដើរជាមួយ គឺ Magnify និង
Translate ដែលងាយស្រួលក្នុងការពង្រីកអេក្រង់ និងប្ដូរភាសា ដោយគ្រាន់តែប្រើប៊ិច S Pen ចុច
និងរេទៅរកភាសាដែលត្រូវការ។ ជាងនេះ Galaxy Note7 គឺជាស្មាតហ្វូនដំបូងគេ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសរសេរបាននៅក្នុងទឹក។
ក្រៅពីនេះ Galaxy Note7 ក៏មានបំពាក់បច្ចេកវិទ្យាស្កែនប្រស្រីភ្នែកផងដែរ មានន័យថា អ្នកត្រូវ
ដាក់កាមេរ៉ាមុខរបស់ស្មាតហ្វូន តម្រង់ទៅរកភ្នែក ភ្លាមនោះ ស្មាតហ្វូននឹងបើកសោដោយស្វ័យ
ប្រវត្ត គឺដូចទៅនឹង Windows Hello ដែល Microsoft ធ្លាប់បានឧទ្ទេសនាម។ បើមិនចង់ស្កែនប្រស្រី
ភ្នែក អ្នកប្រើប្រាស់ក៏អាចប្រើមុខងារស្កែនក្រយៅដូនមុន។
តាមគម្រោង Galaxy Note7 នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចាប់ពីថ្ងៃទី ១៩សីហាខាងមុខ ជាមួយ
នឹងកំណែពណ៌ចំនួនបី គឺ ពណ៌លឿង ពណ៌ប្រាក់ និងពណ៌ខ្មៅ។
ប្រែសម្រួល ៖ បុត្រា